តុលាការ California បានបង្ហាញពាក្យបណ្ដឹងថ្មីមួយ ដោយបានចោទប្រកាន់ក្រុមហ៊ុន Apple ថាបានផ្សព្វផ្សាយពាណិជ្ជកម្មមិនពិតទៅលើទំហំនៃការរក្សាទុកទិន្នន័យនៅលើ iPhone និង iPad។
នេះបើយោងតាមការចេញផ្សាយរបស់ WSJ នៅថ្ងៃសុក្រទី០៣ខែមករា ឆ្នាំ ២០១៥។
តុលាការបញ្ជាក់ថា ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Apple មិនពិតដូចជាការប្រើប្រាស់ជាក់ស្ដែង ដោយសារតែ Apple មានបំណងចង់ឲ្យអ្នកប្រើ ទៅប្រើប្រាស់សេវាកម្ម iCloud របស់ខ្លួន។ មេធាវី លោក Jonas Mann បានបញ្ជាក់ថា iPhone 6 Plus សម្រាប់ម៉ូដែល 16GB អាចរក្សាទុករូបភាព វីដេអូ ចម្រៀង កម្មវិធី និងទិន្នន័យឯកសារផ្សេងទៀតបានត្រឹមតែ 12,7GB ប៉ុណ្ណោះ ចំណែក iPhone 6 ម៉ូដែល 16GB វិញ អាចរក្សាទុកបានត្រឹមតែ 13GB ផ្ទុយពីការផ្សព្វផ្សាយពាណិជ្ជកម្ម។
លោកមេធាវីបានបន្តទៀតថា មូលហេតុដែល Apple ធ្វើបែបនេះគឺដោយសារតែ Apple ចង់ឲ្យអ្នកប្រើងាយទៅប្រើសេវាកម្ម iCloud ដោយបង់ប្រាក់ប្រចាំឆ្នាំ ដើម្បីទទួលបានទំហំ GB ធំ សម្រាប់រក្សាទុករូបភាព វីដេអូ ចម្រៀង កម្មវិធី និងឯកសារផ្សេង។ ពាក់ព័ន្ធនឹងបណ្ដឹងនេះ ត្រូវបានអ្នកនាំពាក្យ Apple បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់៕
ព័ត៌មានជាតិ
មតិយោបល់