នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៥ ម្សិលមិញនេះ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ISIS បានបង្ហាញវីដេអូគំរាមជាសម្លាប់ចំណាប់ខ្មាំងជប៉ុនម្នាក់ទៀត បើសិនជាពុំមានការដោះលែងស្រ្តីម្នាក់ កំពុងជាប់ឃុំឃំាងក្នុងប្រទេស ហ្ស៊កដានី ដែលត្រូវបានចាប់ខ្លួនពី
បទប៉ុនប៉ងបំផ្ទុះគ្រាប់បែកអត្តឃាតនា។

ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ISIS បានទុកពេលឲ្យ ២៤ម៉ោង សម្រាប់ពិចារណា និងដោះស្រាយ បើមិនដូច្នោះទេ ពួកគេនឹងសម្លាប់សម្លាប់ចំណាប់ខ្មាំងជនជាតិជប៉ុនឈ្មោះ Kenji Goto រួមនឹងអ្នកបើកបរយន្តហោះហ្ស៊កដានីម្នាក់ឈ្មោះ Maaz al-Kassasbeh៕
មតិយោបល់