ព័ត៌មានជាតិ

ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កូរ៉េ​ខាងត្បូង​ ត្រូវ​គេ​ប៉ុន​ប៉ង​ធ្វើ​ឃាត​

សេអ៊ូល៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកូរ៉េខាងត្បូង លោក Mark Lippert ត្រូវបាន​ត្រូវភេរវករប៉ុនប៉ងធ្វើឃាតនៅក្នុង​មជ្ឈមណ្ឌលសម្ដែងសិល្បៈសេចុង ក្បែរក្រសួងការបរទេសកូរ៉េខាងត្បូង ប៉ុន្តែមិនបានសម្រេចនោះទេ ហើយ​ចំណែក​​ជន​សង្ស័យត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។ នេះបើយោងតាម​ការចុះផ្សាយរបស់ Reuters នេះព្រឹកថ្ងៃ​ទី០៥ ខែមីនា ឆ្នាំ ២០១៥។
ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ Kim Ki-jong អាយុ ៥៥ឆ្នាំ ជាសកម្មជន​ម្នាក់​ដែល​តែងតែ​ចេញ​មុខ​​ប្រឆាំងតវ៉ានានា ហើយការធ្វើឃាតនេះ ពាក់ព័ន្ធនឹងការទាមទារឲ្យ​កូរ៉េទាំងពីរ​បង្រួបបង្រួមគ្នាវិញ ព្រោះនៅពេល​ចាប់​ខ្លួន Kim Ki-jong បានស្រែកថា កូរ៉េគួរត្រូវបានបង្រួបបង្រួម។
ក្រោយពីមានហេតុការណ៍នេះកើតឡើង សហរដ្ឋអាមេរិក បានចេញលិខិតថ្កោលទោស​ និង​ស្នើឲ្យកូរ៉េខាងត្បូង​ធ្វើ​ការ​ស៊ើបអង្កេត និងរកយុត្តិធម៌៕

2015-03-05_103821

មតិយោបល់