ព័ត៌មានជាតិ

​លោក​ Biden​ បាន​និយាយ​ថា​ លោក​ចង់​រៀបចំ​កិច្ចប្រជុំ​​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​ Vladimir​ Putin​ ក្នុង​ដំណើរ​ទស្សនកិច្ច​ ទៅ​កាន់​អឺរ៉ុប​

(Reuter)​ កាលពី​ថ្ងៃ​អង្គា​រ៍​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ Joe​ Biden​ បាន​និយាយ​ថា​ លោក​ចង់​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​ Vladimir​ Putin​ ក្នុង​ដំណើរ​ទស្សនកិច្ច​ ទៅ​កាន់​អឺរ៉ុប​នៅ​ខែមិថុនា​។​

​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ Biden​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​មានការ​ថ្លែង​សុន្ទរកថា​ពី​ការ​ឆ្លើយ​តប​របស់​សហរដ្ឋអាមេរិក​ចំពោះ​វីរុស​កូ​រ៉ូ​ណា​ថា​ “​កិច្ចប្រជុំ​នេះ​គឺជា​ក្តី​សង្ឃឹម​ និង​ការ​រំពឹង​ទុក​របស់ខ្ញុំ​។​ យើង​កំពុងធ្វើការ​ដើម្បី​កិច្ចប្រជុំ​នេះ​”​ ។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Biden​ គ្រោង​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​ទាំង​ប្រាំពីរ​នៅ​ទីក្រុង​ Cornwall​ ប្រទេស​អង់គ្លេស​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​ ១១-១៣​ ខែមិថុនា​ បន្ទាប់​មក​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Brussels​ ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​សហភាព​អឺរ៉ុប​ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​ណា​តូ​នៅ​ថ្ងៃ​ទី​ ១៤​ ខែមិថុនា​។​

​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ធ្វើការ​ជាមួយ​សម​ភាគី​រុ​ស្ស៊ី​ស្តី​ពី​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​ សហរដ្ឋអាមេរិក​លោក​ Biden​ និង​ប្រធានាធិបតី​ រុ​ស្សី​លោក​ Putin​ នៅ​ក្នុង​ប្រទេស​ទី​បី​ក្នុង​អំឡុង​ ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ជា​លើក​ដំបូង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Biden​៕

 

 

មតិយោបល់