ព័ត៌មានជាតិ

នគរបាលបំបែកហ្វូងអ្នកជួបជុំ​ក្នុង ពិធីជប់លៀង ចំនួន ៩,០០០ នាក់ចេញពីផ្លូវកណ្តាលទីក្រុង Barcelona

(Reuter) ៖ នគរបាលអេស៉្បាញបាននិយាយថាពួកគេបានបណ្តេញអ្នកជួបជុំពិធីជប់លាង​ចំនួន ៩,០០០ នាក់ចេញពីផ្លូវកណ្តាលទីក្រុង Barcelona និងឆ្នេរក្បែរនោះកាលពី​ថ្ងៃអាទិត្យដើម្បីការពារកុំអោយមានមនុស្សច្រើនកកកុញនៅថ្ងៃចុងសប្តាហ៍ដំបូងបន្ទាប់ពីការរឹតត្បិតការពារមេរោគ COVID-19 ត្រូវបានដកចេញ។

នគរបាលនិយាយថាមនុស្សជាច្រើន​បានចូលរួមនៅក្នុងពិធីជប់លាងដ៏ធំដែលត្រូវបានគេស្គាល់ថាជាកម្មវិធី“ botellones” ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌លោក Jose Manuel Rodríguez Uribes ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងម៉ាឌ្រីដបានជំរុញឱ្យយុវជនបន្តអនុវត្តតាមច្បាប់ដែលតំរូវរក្សាគម្លាត​សង្គម។

លោក Rodríguez Uribes បានមានប្រសាសន៍ថា“ ខ្ញុំដឹងថាវាមានការលំបាកក្នុងការ​រស់នៅជាមួយនឹងការរឹតត្បិតជាច្រើនហើយចាំបាច់ត្រូវការចេញទៅក្រៅ ​ប៉ុន្តែខ្ញុំស្នើសុំឱ្យអ្នកមានការប្រុងប្រយ័ត្ន និង​បន្តគោរពវិធានការរក្សាសុវត្ថិភាព” ។

រដ្ឋាភិបាលបានដកការដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ ខែនៅថ្ងៃទី ៩ ឧសភានៅពាក់កណ្តាលអធ្រាត្រ ​ដូច្នេះនេះជាឱកាសដំបូងសម្រាប់អ្នកចូលរួមពិធីជប់លៀងចុងសប្តាហ៍។

វានៅតែមានការរឹតបន្តឹងមួយចំនួន​។ នៅក្នុងទីក្រុង Barcelona នៃតំបន់ Catalonia​ បារ និងភោជនីយដ្ឋាន​ បើកពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ១១ យប់។ ហើយក្នុងតុមួយមានមនុស្សអង្គុយច្រើនបំផុត​​បួននាក់។

​ការធ្វើដំណើរក្នុងប្រទេសអេស្ប៉ាញត្រូវបានអនុញ្ញាត ហើយប្រជាជនជាច្រើនបានឈប់សម្រាករយៈពេលខ្លីនៅចុងសប្តាហ៍។

អាជ្ញាធរចរាចរណ៍បានរាយការណ៍ថា រថយន្តដែលចាកចេញពីទីក្រុងសំខាន់ៗកាលពីថ្ងៃសុក្រមានការកើនឡើងចំនួន ៤២% នៅបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីសប្តាហ៍មុន។ ប្រធានទេសចរណ៍នៅរមណីយដ្ឋានភាគអាគ្នេយ៍ Benidorm បាននិយាយថាការកក់សណ្ឋាគារមាន ៦០ ភាគរយ។

ប្រទេសអេស្ប៉ាញស្ថិត​ក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅអ៊ឺរ៉ុបដោយមានអ្នកស្លាប់ដោយសារមេរោគ corona មានចំនួន ៧៩,៣៣៩ នាក់និង ៣.៦ លាននាក់បានឆ្លង នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃសុក្រ។ ប៉ុន្តែអត្រាឆ្លងបានធ្លាក់ចុះ ហើយជិតមួយភាគបីនៃប្រជាជនបានទទួល​វ៉ាក់សាំងបង្ការយ៉ាងហោចណាស់មួយដង។

 

មតិយោបល់