ព័ត៌មានជាតិ

កីឡាករប្រេស៊ីល Oscar មានឱកាសវិលត្រឡប់មកលីគអ៊ឺរ៉ុបវិញ

បរទេស៖ The Mirror នៅថ្ងៃនេះបានចេញផ្សាយថាអតីតកីឡាករខ្សែបម្រើខ្សែប្រយុទ្ធ Oscar របស់ក្លឹបតោខៀវ Chelsea ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបនៅលីគប្រទេសចិនកំពុងត្រៀមខ្លួនវិលត្រឡប់មកលេងនៅអ៊ឺរ៉ុបវិញហើយ។

Oscar បានក្លាយទៅជាកីឡាករដែលរកបានចំណូលច្រើនជាងគេបំផុតទី៥លើលោកបន្ទាប់ពីបានចូលរួមជាមួយនឹងក្លឹប ShanghaiPort ហើយបច្ចុប្បន្នកំពុងលេចឬព័ត៌មានថាអាចវិលត្រឡប់មកវិញចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona វិញ។

រំលឹកដែរថា Oscar កីឡាករអន្តរជាតិប្រេស៊ីលវ័យ៣០ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លឹបចិនពី Chelsea កាលពីឆ្នាំ២០១៧ជាមួយនឹងកុងត្រាដែលមានប្រាក់ចំណូលដ៏ច្រើនលើសលប់និងតម្លៃខ្លួនរហូតទៅដល់៥០លានផោន៕

 

មតិយោបល់