អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សុំអំពាវនាវ យេីងកំពុងតែប្រឈមទៅនឹងការដេីរហួសបន្ទាត់ក្រហម ប្រសិនបេីបុគ្គល និងគ្រួសារ នៅតែមិនយកចិត្តទុកដាក់ ទទួលខុសត្រូវរៀងៗខ្លួនក្នុងការការពារទេនោះ។ លោកជំទាវ បានលេីកឡេីងនូវការបារម្ភ និងសុំឱ្យបងប្អូនយេីងងាកមករកការការពាររៀងៗខ្លួនឱ្យបានហ្មត់ចត់ឡេីងវិញ កុំបន្ធូរបន្ថយឱ្យសោះបេីយេីងមិនចង់ឃេីញសោកនាដកម្មសុខភាពសាធារណ: ដែលវាអាចនឹងទៅហួសបន្ទាត់ក្រហមនោះទេ។
រឿងវីរុសដែលតានេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត័មានរួចហេីយ។ អ្វីដែលសំខាន់នាពេលនេះ ទោះជាដែលតា ឫអាល់ហ្វា យេីងត្រូវតែរួមគ្នាការពារ ព្រោះបច្ចុប្បន្ននេះ អាល់ហ្វាក៏កំពុងតែចរាចរខ្លាំងក្លា ទៅសឹងគ្រប់ខេត្ត-ក្រុងទីហេីយ រីឯអ្នកស្លាប់ក៏មានជារៀងរាល់ថ្ងៃ។ ហេតុអ្វូីយេីងគិតតែពីដែលតា ហេីយខ្វះការប្រុងប្រយ័ត្នបច្ចុប្បន្ននេះសម្រាប់កាត់ផ្តាច់ចរាចរអាល់ហ្វា ឫវីរុសកូវីដ-១៩ ជារួម ទោះជាប្រភេទអ្វីក៏ដោយ ក៏យេីងនៅតែមានផលប៉ះពាល់គ្រាន់តែតិច និងច្រេីន។
ដូច្នេះ ការការពារកុំឱ្យឆ្លង ឫបេីឆ្លងហេីយត្រូវការពារកុំឱ្យឆ្លងបន្តទៅក្រុមគ្រួសារ និងអ្នកដទៃ ជាការចាំបាច់បំផុតក្នុងពេលនេះ។ ត្រូវភ្ញាក់រលឹកឡេីង បុគ្គលម្នាក់ៗ ត្រូវរួមគ្នាទទួលខុសត្រូវក្នុងការការពារការចម្លងវីរុសកូវីដ-១៩ ទោះជាប្រភេទណាក៏ដោយ ដេីម្បីសុខភាពខ្លួន សុខភាពគ្រួសារ និងសហគមន៍មានសុវត្ថិភាព។
មតិយោបល់