ការរួមភេទផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពទាំងរាងកាយ និងផ្លូ ចិត្ត។ ជាពិសេស វាបង្កើននូវអារម្មណ៍ល្អៗក៏ដូចជា ភាពស្និទ្ធស្នាល ជាមួយនឹងដៃគូទ្វេដង ប្រសិនបើយើងទាំងពីរទទួលបាននូវភាពសុខ ស្រួលខ្លាំងនៅពេលរួមភេទ ។
យ៉ាងណាមិញ ដើម្បីជួយដល់ការរួមភេទឲ្យទទួលបាននូវភាពសុខស្រួល ដល់ចំណុចកំពូល គ្នាយើងគួរតែស្វែងរកពីកត្តាមួយចំនួន ដែលជះឥទ្ធិពល មិនល្អដល់ការរួមភេទនិងរកវិធីកែខៃជាមួយនឹងដៃគូភ្លាមៗដែរ។
១.ជក់បារីឬផឹកស្រា
ប្រព័ន្ធផ្សព្វផ្សាយភាពយន្ត វីដេអូចម្រៀងសៀវភៅរឿង កំពុងកុហកគ្នាយើងឲ្យគិតថាជក់បារី ផឹកស្រាជារឿងធម្មតាសម្រាប់ប្រុសៗ។ បារីនិងស្រាបំផ្លាញរាងកាយយើងគ្រប់កន្លែង ធ្វើឲ្យលំហូរឈាមថយចុះ ទោះបី អាចធ្វើឲ្យមានចំណង់ផ្លូវភេទ តែផលវិបាកដោយសារ បារី និង ស្រាមិន អាចគេចផុតបានទេ។
២. ស្ត្រេសនិងការផ្លាស់ប្ដូរបែបបទក្នុងការរស់នៅ
ស្រ្តេសនិងភាពហត់នឿយបានកាត់បន្ថយនូវចំណង់ផ្លូវភេទរបស់យើង នាំ ឲ្យយើងលែងមានភាពត្រេកត្រអាលនឹងការរួមភេទដូចមុនទៀត។ ស្រ្តេស កើតឡើងចេញពីកត្តាជាច្រើនដូចជា បញ្ហាកូនៗហិរញ្ញវត្ថុប៉ាម៉ាក់វ័យ ចំណាស់សុខភាព មុខរបរនិងបញ្ហាជាច្រើនទៀត។ ទំនាក់ទំនងស្នេហា របស់យើងនិងដៃគូនឹងកាន់តែសោះអង្គើយទៅៗ ប្រសិនបើយើងពុំអាច គ្រប់គ្រងបញ្ហាស្រ្តេសបាន ។
ដូចនេះប្រសិនបើយើងចង់ឲ្យរឿងលើគ្រែរបស់យើងនិងដៃគូមានភាពល្អ ប្រសើរនិងទទួលបានភាពសុខស្រួលដល់កំពូលយើងគួរតែពិភាក្សា ជាមួយនឹងដៃគូក៏ដូចជារកដំណោះស្រាយជាមួយគ្នា ។
៣. ថប់បារម្ភ ពេល ប្រតិបត្តិការ
នៅពេលដែលមនុស្សម្នាក់ មានក្តីព្រួយបារម្ភច្រើនក្នុងពេលប្រតិបត្តិការ នោះនឹងគ្មានភាពរីករាយជាមួយនឹងជីវិតផ្លូវភេទទៀតឡើយ។ បញ្ហានេះ ច្រើនតែកើតឡើងចំពោះបុរសនិងស្រ្តីដែលចូលដល់វ័យ៥០ឆ្នាំឡើង ។
៤. រូបរាងនិងការគិតចំពោះខ្លួនឯង
មានកត្តាជាច្រើនដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួន យើងគ្មានភាព ទាក់ទាញដូចកាលពីមុនទៀត។ ការសម្រាលកូនរបបអាហារមិនត្រឹម ត្រូវឡើងទម្ងន់ ឬជ្រុះសក់សុទ្ធតែផ្ដល់នូវផលអវិជ្ជមានដល់ចំណង់ផ្លូវ ភេទរបស់យើង។ គួរស្វែងយល់ពីចំណុចពិសេស លើរាងកាយយើងនិង ដៃគូពីកន្លែងមានអារម្មណ៍រោលរាលខ្លាំង និង កន្លែងគួរប្រុងប្រយ័ត្ន។ សូមគិតពីចំណុចវិជ្ជមានរបស់យើងឲ្យបានច្រើនទើបអាចរីករាយនិង ប្រតិបត្តិការឈានដល់ចំណុចកំពូល។ ៥.កត្តា ទំនាក់ ទំនង ភាពតានតឹងនិងគម្លាតផ្លូវចិត្តអាចបំផ្លាញដល់ជីវិតស្នេហាយើងបាន។ កត្តាចម្បងដែលជាឫសគល់នាំឲ្យកើតមានបញ្ហាទាំងនេះឡើងនោះ អាចជារឿងហិរញ្ញវត្ថុ ឬ ការចិញ្ចឹមកូន។ បើយើងនិងដៃគូមិនឆាប់រកវិធី ដោះស្រាយទេនោះទំនាក់ទំនងស្នេហាយើងនឹងពុំមានសេចក្ដីសុខ ឡើយ។ ចូរសាកល្បងបំភ្លេចចោលនូវរាល់ភាពសៅហ្មងរួចចាប់ផ្តើមប្រតិបត្តិការ ដោយភាពជឿជាក់និងទំនុកចិត្តវិញម្តងនោះយើង នឹងទទួលបាន អារម្មណ៍ស្រស់បំព្រងជាមួយនឹងរឿងលើគ្រែសារជាថ្មីមិនខាន ។
មតិយោបល់