ក្រុមបាតុករដែលភាគច្រើនជាយុវជនបានគប់ដុំថ្ម បាញ់កាំជ្រួចនិងគ្រាប់ប៉េងប៉ុងផ្ទុះទៅលើប៉ូលិសដែលកំពុងឈរតម្រង់ជួររារាំងពួកគេ។
រូបភាពតាមកញ្ចក់ទូរទស្សន៍បង្ហាញប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍របស់ប៉ូលិសមួយកន្លែងត្រូវបានដុតឆេះ។ការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យជាលើកទី៤ហើយក្នុងរយៈពេល៧ថ្ងៃដែលក្រុមបាតុករនិងប៉ូលិសបានប៉ះទង្គិចគ្នានៅក្នុងតំបន់ Din Daeng នៃក្រុងបាងកក។
ក្រុមបាតុករបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីថៃលោក Prayuth ចុះចេញពីតំណែងដោយសារតែកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩មានភាពមិនច្បាស់លាស់នៅក្នុងប្រទេសថៃ។ប្រទេសថៃមានអត្រាអ្នកឆ្លងជំងឺកូវីដហក់ឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេល២បីសប្តាហ៍កន្លងទៅនេះ ខណៈអត្រាចាក់វ៉ាក់សាំងនៅទាប។
គេក៏ឃើញមានការតវ៉ាប្រឆាំងនៅទីកន្លែងផ្សេងៗទៀតផងដែរកាលពីថ្ងៃអាទិត្យដោយមានអ្នកចូលរួមប្រមាណរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដោយជិះរថយន្តនិងម៉ូតូដើម្បីប្រឆាំងនឹងរដ្ឋាភិបាល។ពួកគេបានមកជួបជុំគ្នានៅទីកន្លែងចំនួន៣ផ្សេងៗគ្នាដើម្បីស្តាប់ការថ្លែងសារមួយចំនួនមុនបើកដង្ហែយឺតៗនៅក្នុងទីក្រុង។ ការតវ៉ាតាមក្បួនរថយន្តនេះគឺដើម្បីជួយកាត់បន្ថយការរាលដាលនៃជំងឺកូវីដ១៩៕
មតិយោបល់