បរទេស៖ ប្រធានក្លឹប Barcelona បច្ចុប្បន្នលោក Laporta នៅសប្តាហ៍នេះបានធ្វើលិខិតឆ្លើយតបមួយទៅវិញទៅកាន់ការចោទប្រកាន់របស់អតីតិប្រធានក្លឹបមុនដែលបាននិយាយថាលោកគឺជាអ្នកដែលធ្វើឲ្យក្លឹបជួបបញ្ហាហិរញ្ញវត្ថុនៅពេលនេះ។
លោក Joan Laporta បានធ្វើការឆ្លើយតបនឹងវាយប្រហារទៅលើអតីតប្រធានក្លឹបលោក Josep Maria Bartomeu វិញថាលោកនោះទេដែលជាអ្នកបានធ្វើឲ្យបញ្ហាបំណុងក្លាយទៅជាបញ្ហារបស់ក្លឹបដល់ពេលនេះ។
គួរឲ្យដឹងដែរថាលោក Laporta ត្រូវបានបោះឆ្នោតឲ្យជាប់ជាប្រធានក្លឹបអាណិត្តទី២របស់ខ្លួនកាលពីខែមិនាដើម្បីជំនួសលោក Bartomeu ដែលបានដាក់ពាក្យសុំឈប់កាលពីរដូវកាល២០១៩_២០២០ក្នុងពេលដែលក្លឹបកំពុងជាប់បំណុងរហូតទៅដល់ជាង១ពាន់លានអ៊ឺរ៉ូមកហើយហើយមកដល់ពេលនេះបំណុងលនេះបានកើនឡើងទៅដល់១,៣៥ពាន់លានអ៊ឺរ៉ូ៕
មតិយោបល់