ព័ត៌មានជាតិ

Richarlison ក្លាយជាគោលដៅជំនួសតំណែង Mbappe នៅ PSG

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Everton ម្នាក់នឹងអាចក្លាយទៅជាដំណោះស្រាយថ្មីសម្រាប់ក្លឹបយក្សបារាំង PSG ប្រសិនបើក្លឹបពិតជានឹងត្រូវបាត់បង់កីឡាករ Mbappe ទៅឲ្យ Real Madrid មែននោះ។

កីឡាករ Richarlison ត្រូវបានគេមើលឃើញថាបានក្លាយទៅជាកីឡាករនាំមុខគេសម្រាប់ជំនួសតំណែងរបស់ខ្សែប្រយុទ្ធបារាំង Mbappe រូបនេះដែលត្រូវបានសារព័ត៌មានចេញផ្សាយព្រោងព្រាតហើយថានឹងអាចចាកចេញទៅ
កាន់ក្លឹប Real Madrid នៅក្នុងសប្តាហ៍នេះឬដើមសប្តាហ៍ក្រោយ។

កីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបានបង្ហាញស្នាដៃនិងទំរង់លេងយ៉ាងអស្ចារ្យទាំងនៅក្លឹប Everton និងក្រុមជម្រើសជាតិក្នុងពានរង្វាន់ Copa America និងព្រឹត្តិការណ៍អូឡាំពិកនៅជប៉ុននាពេលកន្លងមកផងដែរ៕

មតិយោបល់