បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាទោះបីជាបានដឹងហើយថាគ្រូបង្វឹករបស់ក្លឹបតោខៀវបច្ចុប្បន្នលោក Thomas Tuchel នឹងក្លាយទៅជាចំណាយថ្លៃសម្រាប់ក្លឹបក្តីប៉ុន្តែប្រធានក្លឹបលោក Joan Laporta បានសង្ឃឹមថាថ្ងៃខាងមុខនឹងអាចបញ្ចុះបញ្ចូលបុរសរូបនេះមកធ្វើការជាមួយនឹង Barcelona។
ទោះបីជាគ្រូបង្វឹករូបនេះនិងក្លឹបតោខៀវ Chelsea គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្តីនៅពេលនេះប៉ុន្តែបញ្ហាហិរញ្ញវត្ថុខ្លះផងនិងបញ្ហាបន្តកុងត្រាថ្មីផងបានធ្វើឲ្យអនាគតរបស់លោក Tuchel គ្រូជនជាតិអាល្លឺម៉ងនឹងជួបបញ្ហាជាមិនខាន។
គួរឲ្យដឹងដែរថាក្រោយការមកដល់ទឹកដី Stamford Bridge ត្រឹមពាក់កណ្តាលរដូវកាលមុននេះប៉ុណ្ណោះលោក Thomas Tuchel បានជួយដឹកនាំក្រុមChelsea បង្កើនទំរង់លេងវិញយ៉ាងខ្លាំងនិងឈានទៅដល់ការលើកពានរង្វាន់អ៊ឺរ៉ុប Champion Leagues ជាលើកដំបូងផងក្រោយខកខានអស់រយៈពេលជាច្រើនឆ្នាំ៕
មតិយោបល់