(ញូដេលី)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូងនៃប្រទេស ឥណ្ឌា បានកើនដល់ ១៨នាក់ហើយ នៅថ្ងៃអាទិត្យ ទី១៧ ខែតុលានេះ។
ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើរដ្ឋ Kerala តាំងតែពីថ្ងៃសៅរ៍ម្សិលមិញមកម្ល៉េះ ខណៈមកទល់នឹងពេលនេះភ្លៀងនៅតែបន្តធ្លាក់នៅឡើយ។ ចំណែកឯ មនុស្សរាប់សិបនាក់ផ្សេងទៀតក៏ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនផងដែរ ស្របពេលក្រុមអ្នកជួយសង្រ្គោះក្នុងនោះរួមមានទាំងយោធាកំពុងបន្តប្រតិបត្តិការ ជួយសង្គ្រោះ និងស្វែងរកអ្នកបាត់ខ្លួន។
បើតាមអាជ្ញាធរឥណ្ឌា, នៅក្នុងចំណោមជនរងគ្រោះភាគច្រើនខាងលើ គឺស្លាប់ដោយសារគ្រោះរអិលបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលបណ្ដាលមកពីសម្ពាធទាបមកពីតំបន់សមុទ្រអារ៉ាប់៕
ប្រភព៖ CGTN
មតិយោបល់