ព័ត៌មានជាតិ

មេដឹកនាំកំពូលតាលីបង់ Akhundzada បង្ហាញខ្លួនជាសាធារណៈលើកដំបូងបំផុតនៅទីក្រុង Kandahar

(កាប៊ុល)៖ មេដឹកនាំកំពូលតាលីបង់ លោក Haibatullah Akhundzada បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងបំផុតមិនធ្លាប់មានតាមរយៈការថ្លែងសារមួយ ទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងទីក្រុង Kandahar ស្ថិតនៅភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន។

លោក Haibatullah Akhundzada បានក្លាយជាមេដឹកនាំកំពូលរបស់ក្រុមតាលីបង់ ចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែព័ត៌មាន និងទីកន្លែងលោកស្នាក់នៅមានការ លាក់ការសម្ងាត់ខ្ពស់ បើទោះជាក្រុមតាលីបង់បានឡើងកាន់អំណាចសាជាថ្មី នៅអាហ្វហ្កានីស្ថានក៏ដោយ។

បើតាមក្រុមមន្ត្រីតាលីបង់ លោក Akhundzada បានបង្ហាញវត្តមានជាសាធារណៈដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍ ទី៣០ ខែតុលាម្សិលមិញ ក្នុងការបំពេញទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យ Darul Uloom Hakimah ដើម្បីថ្លែងសារទៅកាន់ក្រុមអ្នកគាំទ្រ ជាពិសេសគឺទាហានតែម្ដង។ ពិធីសំណេះសំណាលនេះ ត្រូវបានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ដោយមិនឱ្យមានការថតរូប ឬវីដេអូឡើយ។

តែសារសំឡេងថ្លែងសាររបស់លោក Akhundzada ត្រូវបានចែកចាយនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ក្រុមតាលីបង់។ លោកបានឡើងកាន់តំណែងជា
មេដឹកនាំកំពូលតាលីបង់ជំនួសលោក Mullah Akhtar Mansour ដែលត្រូវបានយន្ដហោះដ្រូនអាមេរិកសម្លាប់កាលពីឆ្នាំ២០១៦៕

ប្រភព៖ AFP

មតិយោបល់