ព័ត៌មានជាតិ

ប្រធានាធិបតីព័រទុយហ្កាល់ ប្រកាសរំលាយសភា ហើយរៀបចំការបោះឆ្នោតសកលថ្មី មួយនៅឆ្នាំ២០២២

(លីសបោន)៖ ប្រធានាធិបតីព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះប្រកាសពីការសម្រេចរំលាយសភាចោល ហើយនឹងរៀបចំការបោះឆ្នោតសកលថ្មីមួយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។

ការប្រកាសខាងលើរបស់លោក de Sousa ធ្វើឡើងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ។ បើតាមលោក de Sousa ការសម្រេចចិត្តរំលាយសភា និងរៀបចំការបោះឆ្នោតជាថ្មី ធ្វើឡើងក្នុងគោលបំណងដោះស្រាយវិបត្តិនយោបាយ បន្ទាប់ពីកញ្ចប់ថវិការដ្ឋឆ្នាំ២០២២ ស្នើឡើងដោយរដ្ឋាភិបាលនៃគណបក្ស សង្គមនិយម Socialist Party (PS) ត្រូវបានសភាទាត់ចោលកាលពីខែតុលាកន្លងទៅនេះ។

នេះគឺជាលើកដំបូងហើយក្នុងរយៈពេល៤៥ឆ្នាំមកនេះ ដែលសភាជាតិព័រទុយហ្កាល់ច្រានចោលកញ្ចប់ថវិការដ្ឋ (State Budget)៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់