ព័ត៌មានជាតិ

ស្មានតែចប់ហើយ! ផេនខេក បង្ហាញមុខ “សោ” និងទម្លាយខ្ទេចពីរឿងឈឺចាប់ នៅថ្ងៃចាប់បានប្ដីមានប្រុស

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ តារាកំប្លែង និងជាពិធីការិនី ផេនខេក បាន Live បកស្រាយនូវរឿងរ៉ាវមួយចំនួន ដោយមាន អ្នកនាង គង់ ចាន់ស្រីមុំ ជា អ្នកសម្របសម្រួល ពិសេសមាន ការចូលរួមពីបុរសម្នាក់ ដែលនាង តែងតែហៅថា “សោ” ទៀតផង។

ការបង្ហាញ មុខចេញ Live បកស្រាយពេល នេះ គឺ នៅពេល ដែល ឃើញ អតីតប្ដីរបស់ខ្លួន គឺលោក វីឆៃ បង្ហោះរូប Sweet ជាមួយនឹង បុរសម្នាក់ដែលជាប្ដី សោ របស់នាង មិនញញើតនឹងភ្នែក មហាជនឡើយ។ផេនខេក និង សិដ្ឋ (សោ) បាន ទម្លាយរឿងច្រើនណាស់ ពីអារម្មណ៍ឈឺចាប់ នៅពេល ដែល មនុស្សខ្លួនទុកចិត្តបំផុត លបលួចមាន ថ្មី ទាំងដែលម្នាក់នោះ ជាអ្នកដែលពួកគេជួបមុខរាល់ថ្ងៃ។ អ្នកទាំង ២ បាន លើកឡើងពីរឿងនៃថ្ងៃកើតហេតុ ពោលគឺពេល ចាប់បាន ថា ប្ដីរបស់ពួកគេនៅជាមួយគ្នាក្នុងបន្ទប់តែមួយ។

ផ្ដើមដំបូង ផេនខេក បាន រៀបរាប់ថា យប់នោះ នាងត្រូវមកសមនៅសួនវត្តបុទុម ពេលមកដល់មុខសួនហើយ សោ ក៏បាន Call ហៅនាង។ រំលងដល់ពេលមកដល់ហើយ ក៏សង្កេតឃើញហេតុកាការណ៍ដែលមិនគួរឲ្យឃើញទាំងនោះតែម្ដង។បញ្ជាក់នៅចុងវីដេអូ ទាំង ផេនខេក និង សិដ្ឋ ក៏មិនទាន់ទម្លាយអស់ដែរ ដរាបណា អ្នកទាំង ២ នៅនៅភាគីខាងនោះ មិនតបត ឬមិនបញ្ចប់ ដូច្នេះពួកគេនឹងទម្លាយបន្ថែមទៀតនៅពេល ខាងមុខ៕

មតិយោបល់