កំពង់ចាមៈ ករណីប្រេីប្រាស់ដោយខុសច្បាប់ នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណ:ត្រូវបានលោក សោ សុតា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៥៣៩ ឃ.ខ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ សម្រេចឃុំខ្លួនជនជាប់ចោទ០១នាក់ ពីបទ ប្រេីប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណ: ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ជនជាប់ចោទមានឈ្មោះ ពិន ថាត ភេទប្រុស អាយុ៦៥ឆ្នាំ សញ្ជាតិខ្មែរ ទីលំនៅសព្វថ្ងៃនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ទៅតាមបញ្ញតិ្តមាត្រា៦១២នៃក្រមព្រហ្មទណ្ឌ៕
មតិយោបល់