ព័ត៌មានជាតិ

លោក កឹម សុខា ត្រូវតុលាការសម្រេចផ្តន្ទាទោស រយៈពេល៥ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀល

ភ្នំពេញ: នៅម៉ោងប្រមាណ២រសៀលថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាផ្តន្ទាទោសលោក កឹម សុខា រយ:ពេល៥ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀលបង់ចូលរដ្ឋ ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីបានបើកសវនាការជំនុំជម្រះរឿងក្តីលោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ។

សូមជំរាបថា សវនាការជំនុំជម្រះក្តីលោក កឹម សុខា នាព្រឹកថ្ងៃទី០៩ ខែកញ្ញានេះមាន លោក កែវ មុនី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ មាន លោក សៀង សុខ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និងលោក វ៉ែន សំអាត ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ជាក្រឡាបញ្ជីសវនាការ។

ដោយឡែក ក្រោយពីក្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញរួចមក នៅឯស្នាក់ការគណបក្សសង្គ្រោះជាតិចាក់អង្រែ លោក អ៊ូរ ចាន់រិទ្ធ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានប្រកាសរំសាយដល់ក្រុមសមកម្មជន និងមន្រ្តីរបស់គណបក្សប្រឆាំងទាំងអស់ ប៉ុន្តែក៏បានអំពាវនាវសុំឲ្យមានការឃ្លាំមើលបន្តទៀត ពាក់ព័ន្ធទៅនឹងវិវត្តន៍ស្ថានការនយោបាយ៕

cnrp_kem-sokha_court_09-09-16-27

cnrp_kem-sokha_court_09-09-16-30

cnrp_kem-sokha_court_09-09-16-29

cnrp_kem-sokha_court_09-09-16-28

មតិយោបល់