កំពង់ធំៈ លោកនាយរងផ្នែករដ្ឋបាលព្រៃឈើស្ទោង និងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយកងកម្លាំងសឹករងខេត្ត បានធ្វើការល្បាតតាមដងផ្លូវជាតិលេខ៦៤ ក្នងភូមិសាស្ត្រភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល័្លង្គ ខេត្តកំពង់ធំ បានជួបប្រទះ និងចាប់ឃាត់រថយន្ត ០១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌លឿង គ្មានស្លាកលេខ ដឹកជញ្ជូនឈើអារប្រភេទប្រណីត(ធ្នង់) ចំនួន ១៩ដុំ ស្មើនឹង ០ម៉ែត្រត្រីគុណ៣៨៦។
បច្ចុប្ប្នន្នវត្ថុតាងជាឈើ និងរថយន្តបានយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីចងក្រងសំណុំរឿងតាមច្បាប់ស្តីពីព្រៃឈើ។ ដោយឡែក មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើទំរីង បានទទួលរណារយន្តចំនួន ០១គ្រឿង ពីសហគមន៍ព្រៃឈើក្បាលតាតី ភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងបានយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើទំរីង៕
មតិយោបល់