ព័ត៌មានជាតិ

នៅឆ្នាំ២០១៧-២០១៩ ADB គ្រោងផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ១,០៩ប៊ីលានដុល្លារអាមេរិក

ភ្នំពេញ: ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៧-២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ី គ្រោងផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ១,០៩ប៊ីលានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងនិងកម្មវិធីអភិវឌ្ឍន៍នៅកម្ពុជា ដែលក្នុងនោះមានឥណទានសប្បទានចំនួនប្រមាណ ៨៧២ លានដុល្លារអាមេរិក និងហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេសចំនួន១៣លានដុល្លារអាមេរិក។

លោក អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានថ្លែងឱ្យដឹងក្នុងឱកាសអញ្ជើញក្នុងពិធីប្រារពខួបលើកទី៥០នៃការបង្កើត ADB វេទិកាពិភាក្សាកម្រិតជាន់ខ្ពស់ ស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងADB សម្រាប់ការអភិវឌ្ឍនៅកម្ពុជា នាថ្ងៃទី៥ខែតុលាឆ្នាំ២០១៦នេះថា “ហិរញ្ញប្បទានសហប្រតិបត្តិការខាងលើនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការវិនិយោគសាធារណក្នុងវិស័យអាទិភាពមួយចំនួនដូចជា កសិកម្ម ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ អប់រំ ដឹកជញ្ជូន ទឹកស្អាត និងហេដ្ឋរចនាសម្ព័ន្ធនិងសេវាកម្មក្នុងទីក្រុង ,ការគ្រប់គ្រងវិស័យសាធារណ: ហិរញ្ញវត្ថុ និងពហុវិស័យ”

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានភាគហ៊ុនសរុបចំនួន៥២៥០ភាគហ៊ុន ដែលមានតម្លៃសរុបប្រមាណជាង៧៣លានដុល្លារអាមេរិក នៃដើមទុនសរុបរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំនួនប្រមាណ ១៤៧,០៥ប៊ីលានដុល្លារអាមេរិក ដែលបែងចែកជា១០ ៦០៣ ២១១ ភាគហ៊ុន៕

photo_2016-10-05_15-05-20

photo_2016-10-05_15-05-22

មតិយោបល់