ព័ត៌មានជាតិ

សមត្ថកិច្ចក្រុង​សែន​មនោ​រម្យ ឃាត់​ជនសង្ស័យ​៣​នាក់​ ដកហូតបានថ្នាំញៀន៦កញ្ចប់

មណ្ឌលគិរី: ជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀនចំនួន៦កញ្ចប់ ត្រូវបានសមត្ថកិច្ចក្រុងសែនមនោរម្យឃាត់ខ្លួនកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ចំណុចភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១.ឈ្មោះ ប៊ន សុខលីន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិពង្រឃុំកណ្តោលដុំ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ មុខរបរលក់ទឹកសុទ្ធ។ ២.ឈ្មោះ សេង យ៉ាកុប ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មុខរបរមិនពិតប្រាកដ។ ៣.ឈ្មោះ ណាល់ ប៊ុនម៉ា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៦កញ្ចប់តូច ទូរស័ព្ទដៃចំនួន១ម៉ាក SINGTECH ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចកំពុងឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំរៀបចំឯកសារបញ្ជូនទៅចាត់ការបន្ត៕

photo_2016-10-05_15-20-51

photo_2016-10-05_15-20-49

មតិយោបល់