ភ្នំពេញៈ អបអរសាទរ! បុរសជាជាងសំណង់ម្នាក់ មានភ័ព្វសំណាងបានឈ្នះលុយ៣ម៉ឺនដុល្លារ ដោយគ្រាន់តែចំណាយពេលបន្តិច ដើម្បីផ្ញើសារចំនួន២ដងសោះ។ បុរសរូបនេះ បានមកទទួលប្រាក់រង្វាន់របស់ខ្លួននៅក្រុមហ៊ុនសែលកាត កាលពីរសៀលថ្ងៃទី១២ ខែតុលានេះ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ម្ដុំវិមានឯករាជ្យ។
លោក ហេង ដារិទ្ធ អាយុ៤៦ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានមកទទួលរង្វាន់ជាទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារ ឈ្នះពីកម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ របស់សែលកាត កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ថ្មីៗនេះ។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅថ្ងៃនោះ លោកបានផ្ញើសារ «10K» ចំនួន២ ទៅកាន់លេខ ៨៨៨៨ ហើយទទួលបានលេខកូដផ្សងសំណាង។
លោកបន្តថា នៅព្រលប់ថ្ងៃដដែល អតិថិជនសែលកាតម្នាក់ បានទូរស័ព្ទប្រាក់គាត់ថា គាត់មានសំណាងណាស់ឈ្នះបាន៣ម៉ឺនដុល្លារហើយ ប៉ុន្តែយ៉ាងណាលោកមិនទាន់ជឿភ្លាមៗទេ ហើយក៏ឲ្យប្អូនបើកទំព័រហ្វេសប៊ុកសែលកាត ឃើញលេខទូរស័ព្ទរបស់ខ្លួនក៏ភ័យអររហូតញ័រខ្លួនតែម្ដង។ ជាមួយទឹកប្រាក់ដ៏ច្រើននេះ លោកថា នឹងយកទៅសាងសង់លំនៅដ្ឋានមួយខ្នង និងទុកសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។
គួរជម្រាបថា កម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ ៨៨៨៨ ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត https://www.facebook.com/CellcardFanPage/ ឬតាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ ហើយសែលកាត នឹងទាក់ទងអ្នកឈ្នះតាមរយៈ ០៧៧ ៩៩៩ ១៩៧៕
មតិយោបល់