ភ្នំពេញៈ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ នៅថ្ងៃទី២៧ ខែតុលានេះ បានរៀបចំពិធីប្រកាសចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទៅ១ និងចលនាប្រឡងប្រណាំងទីក្រុងលើកី២(២០១៨-២៩២១)និងពិធីបិទវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
ចលនាប្រឡងប្រណាំងទីក្រុងស្អាតនេះធ្វើឡើងដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតង ស្រស់បំព្រង អនាម័យ និងសណ្តាប់ធ្នាប់ល្អនៅតាមទីក្រុងនៃប្រទេសកម្ពុជាក៏៏ដូចជាការចូលរួមក្នុងសកម្មភាពនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាល។
ការប្រឡងបករណាំងនេះក៏ជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជំរុញវិស័យទេសចរណ៍ តំបន់ ទីក្រុង ដែលជាផលិតផលទេសចរណ៍កំពុងពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍នាយុគ្គសម័យបច្ចុប្បន្ន ព្រោះទីក្រុងជាគោលដៅទេសចរណ៍ទាក់ទាញដ៏ល្អនិងចំបងមួយដែលត្រូវយកចិត្តទុកដាក់ធ្វើការគ្រប់គ្រងនិងអភិវឌ្ឍន៍ប្រកបដោយនីរន្តរភាពនិងទទួលខុសត្រូវ៕
មតិយោបល់