រតនគិរីៈ វេទិកាស្តីពីករណីអំពើហិង្សាក្នុងគ្រួសារ និងការចាប់រំលោភសេពសន្ថវៈ ត្រូវបានមន្ទីរកិច្ចការនារីខេត្តរតនគិរីប្រារព្ធធ្វើឡើងនៅ សាលប្រជុំមន្ទីរ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។ អង្គវេទិកាមានការអញ្ជើញចូលរួមជាវាគ្មិន ពីសំណាក់លោកស្រី ចក់ មើល ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រី ជ័យ មាលា អនុសាលាដំបូងខេត្ត លោកស្រីឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលបន្ទុកយ៉េនឌរ័ និងលោកវរសេនីយ៍ឯក ទិត្យ សាខឿន ស្នងការរងអនុប្រធាននគរបាលកណ្តាលយុត្តិធម៌។ សមាជិក សមាជីការក្នុងអង្គវេទិកាខាងលើរួមមាន លោក លោកស្រីជាអភិបាលរងក្រុងស្រុកទាំង៩ ប្រធានការិយាល័យកិច្ចការនារីតាមបណ្តាក្រុងស្រុក ប្អូនៗយុវជនស្ម័គ្រចិត្តកាកបាទក្រហម ប្អូនៗកាយរិទ្ធិ និងសិស្ស និសិត្យសរុបប្រមាណ ជាង៦០នាក់។
លោកស្រី ចក់ មើល មានប្រសាសន៍ថា វេទិកាស្តីពីករណីអំពើហិង្សាក្នុងគ្រួសារ និងការចាប់រំលោភសេពសន្ថវៈ ក្រោមការឧបត្ថម្ភថវិការដោយគមោង ផ.អ.ឧ.ខ។ វេទិកានេះមានគោលបំណង ដើម្បីផ្សព្វផ្សាយច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ហើយអ្នកចូលរួមទាំងអស់ ត្រូវយល់ដឹងពីនិតិវិធីក្នុងការជួយជនរងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ និងការចាប់រំលោភសេពសន្ថវៈដើម្បីជាបទពិសោធន៍សម្រាប់ការរស់នៅរបស់មនុស្សក្នុងសង្គម ជាពិសេស ប្អូនៗ ដែលជាទំពាំងស្នងឫស្សី របស់គ្រួសារ និងសង្គមជាតិ។
លោកស្រី ប្រធានមន្ទីរក៏បានសំណូមពរ ដល់អ្នកចូលរួម សូមចោទសំនួរឲ្យចំប្រធានបទដើម្បីងាយស្រួលដល់វាគ្មិន ធ្វើការពន្យល់និងបកស្រាយជូន។
មានសំណួរជាច្រើនចោទសួរវាគ្មិនទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ និងការរំលោភសេពសន្ថវៈ និងការដាក់ទោសទណ្ឌទៅលើជនប្រព្រឹត្តបទល្មើសជាដើម ត្រូវបានលោកស្រី ជ័យ មាលា អនុប្រធានសាលាដំបូងខេត្ត ធ្វើការបកស្រាយតាមស្មារតី និងខ្លឹមសារនៃច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ និងច្បាប់ក្រមព្រហ្មទណ្ឌតាមជំពូកមាត្រានីមួយៗ ជូនម្ចាស់សំណួរ។
លោកស្រីលើកឡើងថា អំពើហិង្សាក្នុងគ្រួសារ ច្បាប់ចែងថាមាន៣ចំណុច ទី១ អំពើហិង្សាលើរាងកាយ អំពើហិង្សាផ្លូវចិត្ត និងអំពើហិង្សាផ្នែកហិរញ្ញវត្ថុ ក្នុងទម្រង់អំពើហិង្សាទាំង៣ ជនប្រព្រឹត្តបទល្មើសត្រូវមានទោសទៅតាមច្បាប់ព្រហ្មទណ្ឌ ឬច្បាប់រដ្ឋប្បវេណី បើសិនជាតុលាការរកឃើញកំហុសពិតប្រាកដ។ ចំពោះការចាប់រំលោភសេពសន្ថវ: ទោះជនល្មើសប្រើប្រាស់រូបភាពណាក៏ដោយ តាមច្បាប់គឺត្រូវមានទោសព្រហ្មទណ្ឌ ទោះបីភាគីសងខាងសម្រុះសម្រួលគ្នាក្រៅប្រព័ន្ធតុលាការក៏ដោយ ក៏មិនអាចពន្លត់បណ្តឹងអាជ្ញារបស់តុលាការបានឡើយ៕
មតិយោបល់