ព័ត៌មានជាតិ

ចាប់រថយន្តសាំយ៉ុងមួយគ្រឿង ដកហូកឈើបេងជិត២០ដុំ

ត្បូងឃ្មុំ: មន្រ្តីផ្នែករដ្ឋបាលព្រៃឈើមេមត់ និងសង្កាត់រដ្ឋបាលព្រៃឈើតំបែរ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកពញាក្រែក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបរថយន្តសាំយ៉ុងមួយគ្រឿង ដែលលួចដឹកឈើប្រណីតជាច្រើន នៅត្រង់ចំណុច ភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា រថយន្តល្មើសខាលើង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-4653 បានលួចបង្កប់ដឹកជញ្ជូនឈើប្រណីតប្រភេទបេងចំនួន១៥ដុំ ស្មើនឹង ០,៦៦៨ម៉ែត្រត្រីគុណ។

ក្រោយពីធ្វើការបង្ក្រាបរួច រថយន្ត រួមទាំងឈើខាងលើ ត្រូវបានកម្លាំងយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើមេមត់ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើ៕

photo_2016-11-01_17-03-37

photo_2016-11-01_17-03-39

មតិយោបល់