ព័ត៌មានជាតិ

លួចលុយក្រុមហ៊ុន ទីបំផុតជាប់គុក!..

ភ្នំពេញ: ជនជាប់ចោទ២នាក់ប្តីប្រពន្ធ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បើកសវនាការកាត់ទោស ពាក់ព័ន្ធករណី លួចលុយក្រុមហ៊ុន ពិភពថ្មី ជាង២៣ម៉ឺនដុល្លារ និងខ្លីលុយមិត្តភក្តិ ជាង៣ម៉ឺនដុល្លារ យកទៅលេងល្បែងនៅកាស៊ីណូ ណាហ្គាវើល។

ជនជាប់ចោទទី១ឈ្មោះ ហ៊ កុសល ភេទប្រុស អាយុ ៣០ឆ្នាំ ជាប្តី និងទី២ឈ្មោះ ផាត រស្មី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ប្រធានគណនេយ្យក្រុមហ៊ុន ពិភពថ្មី ត្រូវបានលោក តុប ឈុនឡុង តំណាងអយ្យការ ចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើរំលោភទំនុកចិត្ត និងឆបោក ប្រព្រឹត្តកាលពីអំឡុងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៦ នៅក្រុមហ៊ុន ពិភពថ្មី យោងតាមមាត្រា ២៨ មាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជនជាប់ចោទបានថ្លែងសារភាពទទួលស្គាល់ការចោទប្រកាន់របស់តំណាងអយ្យការ ដោយជនជាប់ចោទឈ្មោះ ហ៊ កុសល បានបញ្ជាក់ថា ខ្លួនបានស៊ំឱ្យប្រពន្ធជួយបន្លំយកលុយក្រុមហ៊ុន ទៅស្រង់ដើមដែលខ្លួនលេងល្បែងចាញ់នៅកាស៊ីណូ ណាហ្គាវើល។

សំណុំរឿងនេះនឹងត្រូវតុលាការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ៕

តុលាការ

តុលាការ

តុលាការ

តុលាការ

តុលាការ

តុលាការ

//youtu.be/NtsLhMpLDtI

មតិយោបល់