អាមេរិកៈ អ្នកវិទ្យាសាស្រ្តកុំព្យូទ័រ កំពុងជំរុញឱ្យអ្នកគាំទ្រលោកស្រី Hillary Clintonធ្វើការតវ៉ាដើម្បីអំពាវនាវឱ្យមានការរាប់សន្លឹកឆ្នោតសរុបឡើងវិញ ក្នុងរដ្ឋ Wisconsin, រដ្ឋ Michigan និងរដ្ឋ Pennsylvaniaនៅថ្ងៃអង្គារនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានអាមេរិក CNN ចេញផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នកវិទ្យាសាស្ដ្រកុំព្យូទ័រជឿថា ពួកគេបានរកឃើញភស្តុតាង ដែលថាសន្លឹកឆ្នោតសរុប នៅក្នុងរដ្ឋចំនួនបី អាចត្រូវបានលួចបន្លំតាមប្រព័ន្ធកំព្យូទ័រ ( hacked) កាលពីថ្ងៃព្រហស្បតិ៍។
អ្នកវិទ្យាសាស្រ្តលោក J. Alex Halderman នាយកនៃសាកលវិទ្យាល័យនៃមជ្ឈមណ្ឌល Michigan បាននិយាយថា មានអ្នកចូលលួចបន្លំតាមប្រព័ន្ធកំព្យូទ័រ លើការបោះឆ្នោតនៅរដ្ឋទាំង៣នេះ ដោយផ្អែកលើការស៊ើប
អង្កេត និងពិនិត្យមើលទិន្នន័យនៅមណ្ឌលទាំងនោះ៕
មតិយោបល់