ព័ត៌មានអន្តរជាតិ

លោកពូទីននិយាយថា «លោកអូបាម៉ាអាក្រក់​ជាង​​ពួកអ្នករក​ស៊ី​ផ្លូវ​ភេទ​ទៅ​ទៀត‍‍» ក្រោយ….

រុស្ស៊ី: រដ្ឋាភិបាលក្រុងម៉ូស្គូ​ចោទ​​លោក​ អូបាម៉ា​ ថា​ កំពុងមានបំណង​ប៉ុន​ប៉ងចង់ធ្វើ​ឲ្យ​ប្រធានាធិបតី​ជាប់​ឆ្នោត ​លោក​ ដូណាល់ ត្រាំ​ ទន់​ខ្សោយ ​តាម​រយ:​ការផ្សព្វ​ផ្សាយ​ព័ត៌មានមិនពិត​អំពី​លោក ​ត្រាំ លើសារព័ត៌មាននាៗ។ នេះបើយោងតាមរយ:សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។

ប្រធានាធិបតី​រុស្ស៊ី​ លោក​ ពូទីន បាននិយាយនៅ​ក្នុង​សន្និសីទ​សារព័ត៌មានមួយ ​នៅ​​ទីក្រុង​មូស្គូ ​កាល​ពី​ថ្ងៃ​អង្គារថា ​ការ​ផ្សព្វផ្សាយ​ឯកសារដែល​មិន​អាច​បញ្ជាក់​ថា ​ជា​ឯកសារ​ពិត​ប្រាកដ កាល​ពី​សប្តាហ៍​មុន​ ដោយចោទ​ប្រកាន់​លោក​ ត្រាំ​ ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូវភេទ​នោះ ​ជា​ផ្នែក​មួយ​នៃ​ការ​រិះគន់គ្មានមូលដ្ឋាន​របស់​រដ្ឋបាល​​ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ​ដើម្បី​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ភាព​ស្រប​ច្បាប់​របស់​លោកត្រាំ ​ទោះ​ជា​លោក​បាន​ឈ្នះ​ឆ្នោត​យ៉ាង​ច្បាស់​លាស់​ក៏​ដោយ។

លោក ​ពូទីន ​បាន​បន្ថែម​ថា ​ក្រុមអ្នក​ចោទ​ប្រកាន់​នេះ អាក្រក់​ជាង​ពួក​អ្នក​រក​ស៊ី​ផ្លូវ​ភេទ ​ទៅ​ទៀត ហើយ​លោក​ចោទ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​លោក​ ត្រាំ ត្រូវការ​ស្រ្តី​ពេស្យា បើ​លោក​បាន​ជួប​​ស្រ្តីដែល​មាន​សម្រស់​ស្អាត​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​រួច​ហើយ​នោះ (ភរិយាលោក ត្រាំ)។

សូមជំរាបថា នាពេលថ្មីៗនេះ លោកអូបាម៉ា ​ចោទ​ប្រកាន់​​លោក​ ត្រាំថា​ បាន​ប្រព្រឹត្ត​សកម្មភាព​ផ្លូវ​ភេទ​នៅ​ក្នុង​សណ្ឋាគារ​មួយ ​ក្នុង​ទីក្រុង​មូស្គូ​កាល​ពីឆ្នាំ​២០១៣៕

មតិយោបល់