ព័ត៌មានអន្តរជាតិ

បងប្រុសមេដឹកនាំផ្ដាច់ការកូរ៉េខាងជើង ត្រូវគេសម្លាប់នៅម៉ាទ្បេស៊ី

ម៉ាទ្បេស៊ី: លោក គីម ជុងណាំ ដែលគេស្គាល់ថា ជាបងប្រុសម្តាយផ្សេងគ្នា របស់មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេធ្វើឃាត នៅព្រលានយន្តហោះ ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមរយ: សារព័តមាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧។

មន្ត្រីប៉ូលិសម៉ាឡេស៊ី លោក Fadzil Ahmat បាននិយាយថា លោក គីម ជុងណាំ ត្រូវបានស្លាប់ក្រោយពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីឃាតកស្ត្រីពីរនាក់ ដាក់ថ្នាំបំពុលឲ្យស្លាប់ នៅព្រលានយន្តហោះ ដោយគេជឿថា ជាទីភ្នាក់ងារចារកិច្ចរបស់រដ្ឋាភិបាលកូរ៉េខាងជើង ដែលទទួលបញ្ជាពីមេដឹកនាំលោក គីម ជុងអ៊ុន ហើយខណ:នេះដែរ ខាងអាជ្ញាធរ កំពុងតាមចាប់ខ្លួនស្ត្រីទាំងពីរនាក់នោះ។

គួរបញ្ជាក់ដែរថា លោក គីម ជុងណាំ ភាគច្រើននៅតែក្រៅប្រទេសប៉ុណ្ណោះ ហើយតែងនិយាយប្រឆាំងពីគ្រួសាររបស់ខ្លួន ដែលលោកធ្លាប់បានត្រូវគេប៉ុនប៉ងសម្លាប់ មិនបានសម្រេចម្ដងរួចមកហើយ នៅក្នុងទីក្រុងម៉ាកាវ៕

មតិយោបល់