ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះមួយគ្រឿង ចូលចំផ្សារទំនើបទីក្រុងប្រទេសអូស្ត្រាលី

អូស្ត្រាលី: នៅព្រឹកថ្ងៃអង្គារនេះ យន្តហោះធុនស្រាលមួយគ្រឿង ដឹកមនុស្ស ០៥ នាក់ បានធ្លាក់ចូលទៅក្នុងផ្សារទំនើបមួយ នៅព្រលានយន្តហោះ ក្បែរ Melbourne ជាទីក្រុងដ៏ធំទីពីររបស់ប្រទេសអូស្ត្រាលី ដែលមកទល់ពេលនេះ ខាងអាជ្ញាធរនៅមិនទាន់ដឹងចំនួនមនុស្សប៉ុន្មាននាក់ ដែលអាចត្រូវបានស្លាប់ នៅក្នុងហេតុការណ៍នេះទេ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៧។

លោកស្រី Lisa Neville រដ្ឋមន្រ្តីប៉ូលិសរដ្ឋ Victoria បាននិយាយថា «វាហាក់ដូចជាសោកនាដកម្ម នៃគ្រោះថ្នាក់ដ៏ធំមួយ ដែលបានកើតឡើងនៅទីនេះ ខណ:ដែលអាចបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសច្រើន»។

បណ្តាញផ្សព្វផ្សាយព័ត៌មាន បានបង្ហាញរូបភាពផ្សែងខ្មួលខ្មាញ់ចេញពីផ្សារទំនើប បន្ទាប់ហេតុការណ៍ធ្លាក់នេះ នៅជិតព្រលានយន្តហោះ Essendon ដែលជាព្រលានយន្តហោះតូចមួយ ស្ថិតនៅក្បែរទីក្រុង Melbourne ខណ:ដែលក្រុមពន្លត់អគ្គិភ័យ កំពុងប្រតិបត្តិការជួយសង្គ្រោះ៕

មតិយោបល់