ហ្វីលីពីនៈ ជាការសងសឹកជាមួយនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ដែលបានវាយប្រហារបំផ្ទុះ គ្រាប់បែក នៅផ្សាររាត្រីកាលពីសប្តាហ៍មុន ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលគេស្គាល់ថា ជាតួអង្គយ៉ាងសំខាន់ ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងគ្រឿងញៀ ដែលមិនខ្លាចនឹងពាក្យរិះគន់ ឬគេអន់ចិត្តគ្រប់ទិសទីនោះ ប្រកាសក្ដែងៗថា លោកនឹងចាប់ហែកស៊ីពួកក្រុម ISIS ទាំងរស់។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦។
តាមការថ្លែងរបស់លោក ខណៈពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំ កំពូលតំបន់អាស៊ាន លោកបាននិយាយថា «ពួកគេនឹងទទួលផលតបស្នងមកវិញ នៅពេលវេលាមួយ ដែលនឹងត្រូវមកដល់ ហើយខ្ញុំនឹងចាប់ហែកស៊ីពួកនោះទាំងរស់ (ISIS) នៅនឹងមុខអ្នកទាំងអស់គ្នា ដើម្បីជាការសងសឹកនឹងទង្វើដែលពួកគេបានធ្វើ»។
គួរបញ្ជាក់ដែរថា ក្នុងហេតុការណ៍បំផ្ទុះគ្រាប់ នៅផ្សាររាត្រីក្នុងស្រុកកំណើត លោក Duterte ក្នុងទីក្រុងដាវ៉ាកាលពីសប្តាហ៍មុន បានសម្លាប់មនុស្ស ១៤ នាក់ និង ៦៨ នាកទៀតរងរបួស៕
មតិយោបល់