អង់គ្លេសៈនៅមុននេះ អតីតនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស លោក ដេវីដ កាម៉េរ៉ុន (David Cameron) បានសម្រេចចិត្តលាលែងពីតំណែងកំពូលរបស់អង់គ្លេស គឺសមាជិកសភាក្រុង Witney បន្ថែមលើការបោះឆ្នោតធ្វើប្រជាមតិ ដែលបានទម្លាក់លោកពីតំណែងនាយករដ្ឋមន្ត្រី កាលពីខែកក្កដា កន្លងទៅ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ ស៊ីអិនអិន នៅយប់ថ្ងៃច័ន្ទ ទី១២ ខែកញ្ញ ឆ្នាំ២០១៦។
លោក កាម៉េរ៉ុន ប្រាប់ទូរទស្សន៍ក្នុងស្រុក នៅថ្ងៃច័ន្ទនេះថា “ជាទស្សនៈរបស់ខ្ញុំ នៅក្នុងកាលៈទេសៈនៃនយោបាយសម័យទំនើបនេះ ការលាលែងពីតំណែងរបស់ខ្ញុំ គឺវាមិនមែនជាការធ្វើឡើង ដើម្បីចង់បានតំណែងជានាយករដ្ឋមន្ត្រីស្របច្បាប់ឡើងវិញឡើយ”។
“ខ្ញុំគិតថា អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាការរំខានធំ និងការបង្វែរធំមួយពីអ្វីដែលរដ្ឋាភិបាលចាំបាច់ ត្រូវធ្វើសម្រាប់ប្រទេសរបស់យើង”។ លោក កាម៉េរ៉ុន បញ្ជាក់។
លោក ដេវីដ កាម៉េរ៉ុន បានក្លាយជាសមាជិកសភាមណ្ឌលទីក្រុង Witney តាំងពីឆ្នាំ២០០១ ហើយក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស នៅឆ្នាំ២០១០។ ការលាលែងពីតំណែងកំពូលរបស់ខ្លួននៅពេលនេះ គឺបន្ទាប់ពីលោកធ្លាក់ពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស កាលពីពេលកន្លងទៅ ហើយត្រូវជំនួសដោយលោកស្រី Theresa May នៅក្នុងអំឡុងខែកក្កដាថ្មីៗនេះ៕





មតិយោបល់