ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កងទ័ពនីហ្សេរីយ៉ាបានសម្លាប់ជនបះបោរបូកូហារ៉ា៤២នាក់


នីហ្សេរីយ៉ាៈ
កងទ័ពនីហ្សេរីយ៉ាបានឱ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមជនបះបោរ​បូកូហារ៉ាមយ៉ាងហោចណាស់៤២ នាក់ត្រូវបាន​សម្លាប់ក្នុងកំឡុងពេល​ប្រតិបត្តិការបោសសម្អាតមួយ​នៅឯភូមិ Garere នៅក្នុងរដ្ឋប័រណូ ភាគឦសានរបស់ប្រទេសនីហ្សេរីយ៉ាដែលច្រួលច្របល់។

ចំណាប់ខ្មាំងប្រមាណ៨០នាក់ស្ត្រីប្រមាណ៣៨នាក់រួមមានកុមារ ៤២នាក់ត្រូវបានជួយសង្គ្រោះ​កំឡុងពេលប្រតិបត្តិការចុងល្ងាចថ្ងៃអង្គារ​ អ្នកនាំពាក្យកងទ័ព លោកវរសេនីយ៍ឯក Sani Usman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​បដែលស៊ីនហួទទួលបាននៅថ្ងៃទី​២២ ខែកក្តដានេះ។

លោកបាននិយាយថាប្រតិបត្តិការនេះអនុវត្តតាមរបាយការណ៍ចារកម្មមួយនៅលើចំណុចរួមគ្នានៃការប្រមូលផ្ដុំឡើងនៃជនបះបោរក្នុងតំបន់នេះ។

លោកបាននិយាយថារបាយការណ៍ចារកម្មនោះបានបង្ហាញថាពួកឧទ្ទាមបានគ្រោងធ្វើការវាយប្រហារលើសហគមន៍ក្នុងតំបន់នេះ។

លោក Usman បានឱ្យដឹងថា ស្ត្រីនិងកុមារត្រូវបានគេយកទៅកាន់មន្ទីរពេទ្យយោធា​ដើម្បីធ្វើ​ការត្រួតពិនិត្យ៕

មតិយោបល់