ហ្វីលីពីនៈ ស្ទើរតែមន្ត្រីហ្វីលីពីនជាង ៥០ នាក់ ក្នុងនោះរួមមានអភិបាល និងមន្រ្តីប៉ូលិស បានចូលប្រគល់ខ្លួន ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់លោកប្រធានាធិបតី ចំពោះការជាប់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ខុសច្បាប់ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៦។
តាមសារអំពាវនាវរបស់ប្រធានាធិបតី លោក Rodrigo Duterte ក្នុងសុន្ទរកដោយមានទាំងឈ្មោះ បានឲ្យដឹងថា មន្រ្តីជាង ១៥០នាក់ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ក្នុងនោះ អភិបាលក្រុង ១៨នាក់ និងមន្ត្រីនគរបាល ៣១ នាក់ផងដែរ។
លោក Duterte បានឲ្យដឹងថា អ្នកមានឈ្មោះទាំងនោះ ត្រូវតែចូលប្រគល់ខ្លួន ក្នុងរយៈពេល ២៤ម៉ោង តាមការកំណត់។
គួរបញ្ជាក់ដែរថា លោក Duterte បន្ទាប់ពីចូលកាន់តំណែងនៅចុងខែមិថុនានេះ បានបន្តសកម្មភាព តាមរបៀបវារៈប្រឆាំងបទល្មើសយ៉ាងខ្លាំង ដោយផ្តោតជាពិសេសទៅលើការកម្ចាត់ថ្នាំញៀនខុសច្បាប់ ក្នុងប្រទេស៕
មតិយោបល់