ភ្នំពេញៈ កំពុងសិក្សាថ្នាក់ទី១១ នៅវិទ្យាល័យគូលេន ក្នុងខេត្តព្រះវិហារ ប្អូនប្រុស នួន អេឡិចស្តា ហៅ Mrr Yam ដែលជាអ្នកធ្វើវីដេអូឃ្លិប ប្លែកបង្ហោះនៅលើបណ្តាញសង្គមយក្សហ្វេសប៊ុក កំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ។
ផ្តើមចេញពីការលេងហ្វេសប៊ុក នៅឆ្នាំ២០១៣ តែការលេងនោះ លេងទាំងងងឹតងងុល ទើបដល់ឆ្នាំ២០១៦ ក៏បានបង្កើតគំនិតច្នៃប្រឌិត បង្កើតវិដេអូឃ្លិប ប្លែកៗ និងរូបភាពបែបកំប្លែងៗ រហូតមានអ្នក Like និង Share ជាច្រើន ។
បុរសភេទទី៣ នួន អេឡិចស្តា ហៅ Mrr Yam បានថ្លែងប្រាប់ Post News ថា ការលេងហ្វេសប៊ុករបស់ខ្លួន គឺចង់បានឲ្យគេស្គាល់ច្រើន នរណាក៏ដូចនរណាដែរ ។
Mrr Yam ថា«បើទោះបីជាវីដេអូឃ្លិបដែលខ្ញុំ បង្ហោះទៅ ត្រូវបានគេ បន្ទោសស្រែកស្តីថា ឆ្កួតឡប់ តែពេលហ្នឹងខ្ញុំបានធ្វើអ្វី មួយ ដែលខ្លួនឯងចង់បាន ឲ្យគេស្គាល់យើង ទោះកំឡុងពេលនោះ គេកំពុងស្អប់ក៏ដោយ តែខ្ញុំមិនខ្វល់ សំខាន់ខ្ញុំចង់ដើរទៅមុខបន្តទៀត» ។
ស្ថិតក្នុងវ័យ ១៩ឆ្នាំ Mrr Yam បានបន្តថា បើសិនជាអាច នៅពេលខាងមុខ ខ្លួននឹងចង់ប្រឡូកចូលវិថីសិល្បៈ ក្នុងពេលមួយ ដ៏សមគួរ បើសិនជាឱកាសហុចឲ្យនោះ ។
ដោយឡែកស្ថានភាពគ្រួសារ នួន អេឡិចស្តា វិញ លោកគឺជាកូនទី១ ក្នុងទ្រនំគ្រួសារ គឺប្រុស១ ស្រី២ ហើយឪពុកម្តាយ ជាអ្នកកសិករ តែប៉ុណ្ណោះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=37Z77GJR2jc&feature=youtu.be
https://www.youtube.com/watch?v=0gUhPesZru8&feature=youtu.be
https://www.youtube.com/watch?v=u-DJpcmX7LI&feature=youtu.be
https://www.youtube.com/watch?v=pRrwonkMP9A&feature=youtu.be
មតិយោបល់