ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: បំផ្ទុះគ្រាប់នៅភាគខាងត្បូងថៃ អ្នកស្លាប់ និងរបួសកើនដល់៣៥នាក់

ថៃ: ប៉ូលិសបាននិយាយថា មនុស្សបួននាក់បានស្លាប់និងរងរបួស ៣១នាក់ផ្សេងទៀត នៅក្នុងករណីបំផ្ទុះគ្រាប់បែកដាច់ដោយឡែក នៅឯតំបន់ទេសចរណ៍និងកន្លែងផ្សេងទៀត នៅក្នុងភាគខាងត្បូងប្រទេសថៃ កាលពីព្រឹកថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១២ សីហា ឆ្នាំ២០១៦។

ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បួននាក់ ត្រូវបានកំណត់ថា ជាជនជាតិថៃ ខណៈដែលមនុស្ស ៣១នាក់រងរបួសភាគច្រើនដែលភ្ញៀវទេសចរបរទេស ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សន្តិសុខត្រូវបានគេរឹតបន្តឹងនៅក្នុងនិងនៅជុំវិញការបំផ្ទុះនេះ ដោយមានការភ័យខ្លាចនៃអំពើហឹង្សាម្តងហើយម្តងទៀត ខណៈដែលអ្នកភូមិនិងភ្ញៀវទេសចរ ត្រូវបានគេណែនាំឱ្យស្នាក់នៅក្នុងផ្ទះនិងអង្គភាពស្នាក់នៅរបស់ពួកគេ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិ ប្រាវីត វង្សស៊ូវ៉ាន់ បានកោះហៅមន្រ្តីជាន់ខ្ពស់និងបុគ្គលិករដ្ឋាភិបាលសន្តិសុខផ្សេងទៀត សម្រាប់កិច្ចប្រជុំបន្ទាន់មួយ ដើម្បីទប់ទល់នឹងការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃ។

ភាគខាងត្បូងប្រទេសថៃត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាបន្ទាយធំបំផុតនៃគណបក្សប្រជាធិបតេយ្យដែលមានសមាជិកនិងអ្នកគាំទ្រត្រូវបានគេជឿថា បានបោះឆ្នោតសម្រាប់ធម្មនុញ្ញថ្មី ក្នុងការធ្វើប្រជាមតិនិងស្រុកកំណើតរបស់ ឈួន លីកផៃ ជាអតីតនាយករដ្ឋមន្រ្តីនិងជាអតីតនាយករដ្ឋមន្ត្រីលោក Suthep Thuaksuban ដែលបានដឹកនាំចលនាយ៉ាងច្រើននៅតាមដងផ្លូវទីក្រុងបាងកក ដែលទីបំផុតបានជំរុញឱ្យលោក ប្រាយុទ្ធ ចាន់អូចា បានដណ្តើមអំណាចមកកាន់ក្នុងដៃនៅឆ្នាំ២០១៤ ដោយរដ្ឋប្រហារយោធារបស់រដ្ឋាភិបាល ដែលបានទម្លាក់អតីតនាយករដ្ឋមន្ដ្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា៕

Thai Thai 01

 

មតិយោបល់