បរទេសៈ មនុស្សស្រីស្ទើរតែគ្រប់រូបតែងតែចង់ចាំថា ខ្លួនមករដូវដំបូងនៅអាយុប៉ុន្មាន។ ជាការពិតណាស់ ឥឡូវនេះការសិក្សាមួយបានអះអាងថា អាយុដែលមនុស្សស្រីមានរដូវលើកដំបូង អាចប្រាប់ឲ្យដឹងពីជីវិតរស់នៅបានអាយុវែង ឬក៏ខ្លី។
ការសិក្សាមួយដែលត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ កាលីហ្វញ៉ា ទៅលើស្ត្រីចំនួន ១៦.០០០នាក់ បានរកឃើញថា មនុស្សដែលចាប់ផ្តើមមករដូវក្រោយអាយុកំណត់ ទំនងជាអាចរស់នៅដល់អាយុ ៩០ឆ្នាំ។
ការតាមដានទៅលើសុខភាពស្ត្រីក្រោយពេលអស់រដូវទាំង ១៦,០០០នាក់នេះ ក៏បានរកឃើញដែរថា មនុស្សដែលចាប់ផ្តើមមករដូវក្រោយពេលអាយុ ១២ឆ្នាំ ហើយអស់រដូវក្រោយអាយុ ៥០ឆ្នាំ អាចរស់នៅបានអាយុវែង។
ក្រុមអ្នកស្រាវជ្រាវបានទទួលស្គាល់ថា មិនដឹងហេតុអ្វីបានជាអាយុនៃការមករដូវដំបូង និងពេលបញ្ឈប់ការមករដូវប៉ះពាល់ដល់ជីវិតនោះឡើយ។
លោក Aladdin Shadyab ដែលជាអ្នកដឹកនាំការសិក្សានេះបាននិយាយថា «ក្រុមរបស់យើងបានរកឃើញស្ត្រីដែលចាប់ផ្តើមមករដូវក្រោយពេលកំណត់ ហាក់ដូចជាមិនសូវមានបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺសសៃឈាមបេះដូង និងអ្នកដែលអស់រដូវក្រោយពេលកំណត់អាចមានសុខភាពល្អ»។
តែអ្នកត្រូវចង់ចាំថា ការជក់បារី អាចបំផ្លាញ់ដល់ប្រព័ន្ធសសៃឈាមបេះដូង និងអូវែ ដែលអាច នាំឲ្យមានការអស់រដូវមុនអាយុ។
ស្ត្រីដែលអស់រដូវក្រោយពេលកំណត់ ហើយអាចមានសមត្ថភាពបន្តពូជយូរជាងអ្នកផ្សេង អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមបេះដូងថយចុះ៕
មតិយោបល់