ភ្នំពេញ៖ តារាចម្រៀង សុខ ចិន្តា ហៅ វ៉ាន់នីឡា ត្រូវបានប៉ូលិស ចរាចរណ៍ហៅណែនាំ បន្ទាប់ពីនាងបានបំពានច្បាប់ចរាចរណ៍ផ្លួវគោក នៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៦ នេះ ។
ប្អូនស្រី កវីនិពន្ធ សុខ ជំនោរ បានសរសេរនៅលើហ្វេសប៊ុកនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ថានិយាយទូរស័ព្ទពេលកំពុងបើកបរគឺខុសច្បាប់ចរាចរណ៍ផ្លួវគោក សូមអរគុណដល់លោកពូប៉ូលីសដែលបានហៅខ្ញុំទៅណែនាំ ។
តារាចម្រៀង វ៉ាន់នីឡា បានបន្តសរសេរថា អ្វីដែលនាងខ្ញុំសសើរគាត់ខ្លាំងបំផុត គឺទឹកចិត្ត ការបំពេញកាតព្វកិច្ចបានល្អហើយមិនចង់បានលុយរបស់ប្រជាពលរដ្ឋ ជាក់ស្តែងខ្ញុំបានជូនលុយគាត់ទុកពិសាកាហ្វេ ប៉ុន្តែគាត់អត់ទទួល មិនមែនបានន័យថាខ្ញុំមើលងាយគាត់នោះទេ ប៉ុន្តែនេះជារឿងធម្មតាដែលយើងធ្វើខុសច្បាប់ត្រូវតែទទួលការផាកពិន័យ ផ្ទុយទៅវិញគាត់បែនិយាយថា គាត់អត់យកទេ គាត់អោយខ្ញុំទៅ ប៉ុន្តែថ្ងៃក្រោយសង្ឃឹមថាខ្ញុំហ្នឹងអត់កាន់ទូរសព្ទ័និយាយចឹងទៀត ដើម្បី កុំអោយមានគ្រោះថ្នាក់ ។
តារាចម្រៀង វ៉ាន់នីឡា បានបន្ថែមទៀតថា ខ្ញុំចង់បន្ថែមពីលើអ្វីដែលខ្ញុំនិយាយថា មនុស្សយើងមានឬក្រ អ្នកធំក្តីអ្នកតូចក្តី គឺស្លាប់រស់ហ្នឹងពាក្យសំដីនឹងអាកប្បកិរិយាដែលយើងធ្វើទៅកាន់គេ ” ខ្ញុំគោរពអ្នក អ្នកគោរពខ្ញុំ ” ៕
មតិយោបល់