ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

របាយការណ៍៖ អ្នកផលិតនាវាមុជទឹកបារាំង បានធ្វើឲ្យបែកធ្លាយទិន្នន័យសម្ងាត់

បារាំង: កាសែតអូស្ត្រាលីបានរាយការណ៍នៅថ្ងៃពុធនេះថា អ្នកម៉ៅការក្រសួងការពារជាតិបារាំង ដែលហៅកាត់ថា DCNS បានរងការវាយប្រហារដោយសារបែកធ្លាយទិន្នន័យសម្ងាត់ជាច្រើន ទាក់ទិននឹងនាវាមុជទឹក ដែលវាទំនងជាបង្កភាពភ័យខ្លាចទៅដល់ប្រទេសឥណ្ឌា, ប្រទេសម៉ាឡេស៊ី និងប្រទេសឈីលី ដែលកំពុងតែប្រើប្រាស់នាវាទាំងនោះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៤ សីហា ឆ្នាំ២០១៦។

ករណីបែកធ្លាយទិន្ន័យសម្ងាត់ ដែលមានរហូតដល់ ២២,៤០០ទំព័រ ត្រូវបានកាសែតខាងលើចុះផ្សាយថា ខ្លួនបានដឹងលម្អិតពីសមត្ថភាពប្រយុទ្ធរបស់នាវាមុជទឹកប្រភេទ Scorpene ដែល DCNS បានរចនាឡើងសម្រាប់កងទ័ពជើងទឹកឥណ្ឌា ដែលនាវាទាំងនោះ វាមានសមត្ថភាពខុសប្លែកពីនាវាមុជទឹក ដែលប្រទេសម៉ាឡេស៊ី និងប្រទេសឈីលីកំពុងប្រើ ខណ:ដែលប្រទេសប្រេស៊ីល នឹងដាក់ប្រើប្រាស់នាវានេះ នៅឆ្នាំ២០១៨ ពេលខាងមុខ។

ការបែកធ្លាយនេះ អាចបង្កឱ្យមានការព្រួយបារម្ភនៅក្នុងប្រទេសអូស្ត្រាលី ដែលបានប្រគល់លុយឲ្យ DCNS ៣៨ពាន់លានដុល្លារអាមេរិក ក្នុងកិច្ចសន្យា ក្នុងការរៀបចម្បង្កើតនាវាមុជទឹកជំនាន់ក្រោយរបស់ខ្លួន។

ប្រភពព័ត៌មាននេះ បានបន្តថា ពួកគេបានរួមបញ្ចូលទិន្នន័យរាប់ពាន់ទំព័រ នៅលើឧបករណ៍ចាប់សញ្ញា របស់នាវាមុជទឹកនេះ និងនៅលើប្រព័ន្ធទំនាក់ទំនង និងការរុករកជាច្រើនទំព័របន្ថែមទៀត ជិត ៥០០ទំព័រនៅលើប្រព័ន្ធបាញ់បង្ហោះគ្រាប់បែករបស់នាវាផងដែ៕

French submarine maker hit by secret data leak

មតិយោបល់