លោក Jose Mourinho បានបញ្ជាក់ថា Nemanja Matic ពិតជាចង់ខ្លាំងណាស់ ដើម្បីចូលរួមជាមួយក្រុម Manchester United បន្ទាប់ពីបានលេចធ្លាយរូបភាពរបស់គេដែលកំពុងទទួលការព្យាបាលមានពាក់អាវក្រុមបីសាចក្រហម។
ខ្សែបម្រើកណ្តាលរបស់ក្លិបតោខៀវ Chelsea គ្រោងនឹងមកជួបជុំជាមួយគ្រូបង្វឹក Mourinho ក្នុងចំនួនតម្លៃខ្លួន ៤០ លានផោន ហើយ Sportsmail យល់ថារូបថតដែលបង្ហាញពីខ្សែការពារ Matic គឺពិតប្រាកដ។ ទោះបីជាយ៉ាងណាលោក Mourinho និយាយក្រោយពីបានទទួលជ័យជម្នះ ៣-០ លើ Valerenga នៅ Oslo អ្នកចាត់ការទូទៅរូបនេះបានបដិសេធមិនបញ្ជាក់ថាការផ្លាស់ប្តូរនេះត្រូវបានគេបិទទ្វារទេ។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បាននិយាយថា “ខ្ញុំកំពុងរង់ចាំព័ត៌មាន ខ្ញុំដឹងថាគាត់ (Matic) ចង់មកខ្លាំងណាស់ នៅពេលអ្នកលេងចង់បានយ៉ាងខ្លាំងឱកាសកាន់តែធំ។ ខ្ញុំគិតថាយើងមានឱកាសប៉ុន្តែក្នុងកីឡាបាល់ទាត់រហូតដល់វាជាផ្លូវការសិន ខ្ញុំបានឃើញរឿងជាច្រើនកើតឡើងដែលខ្ញុំបដិសេធមិននិយាយច្រើនជាងខ្ញុំកំពុងប្រាប់អ្នកឥឡូវនេះ»។
ទោះបីជាលោកគ្រូបង្វឹករូបនេះបានចំណាយប្រាក់យ៉ាងហោចណាស់ ៤៥ លានផោនសម្រាប់ Matic ដែលមានអាយុ ២៩ ឆ្នាំ ទៅហើយក៏ដោយ តែលោក Mourinho សប្បាយចិត្តក្នុងនាំយកកីឡាកររូបនេះមកកាន់ក្រុម។ យ៉ាងណាក៏ដោយ យើងនៅរង់ចាំការចុះកិច្ចសន្យាសិន៕
មតិយោបល់