ព័ត៌មានកីឡា

Shanghai SIPG បដិសេធក្នុងការនាំយកកីឡាកររបស់ក្លិបអ្នកមាន PSG

ក្លិប Shanghai SIPG បានបដិសេធនូវការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើប្រធានក្រុមរបស់ក្លិបអ្នកមាន Paris Saint-Germain គឺខ្សែការពារ Thiago Silva ក្នុងខែមករានេះ។

មានរបាយការណ៍ជាច្រើនដែលថាខ្សែការពារកណ្តាលប្រេស៊ីល ចង់ចូលរួមជាមួយមិត្តរួមជាតិ Oscar និង Hulk ក្នុងក្របខ័ណ្ឌ Chinese Super League ។ ទោះជាយ៉ាងណា បើតាមបានរាយការណ៍របស់ Daily Mail អ្នកនាំពាក្យ Shanghai SIPG បានបញ្ជាក់ថាគ្មានការចុះហត្ថលេខាណាមួយត្រូវបានធ្វើឡើងរហូតដល់បញ្ចក់ការផ្ទេរកីឡាករ នៅរដូវក្តៅនេះ។

មន្ត្រីរបស់ SIPG បានប្រាប់សារព័ត៌មាន Xinmin Evening News ថា៖ “យើងមានកីឡាករបរទេស ៤ នាក់នៅក្នុងក្រុមរបស់យើងរួចទៅហើយ។ ក្លិបនឹងមិនផ្លាស់ប្តូរបុគ្គលិកទេយ៉ាងហោចណាស់ក្នុងពាក់កណ្តាលរដូវកាលនេះ។ ក្លិបដែលនៅក្របខ័ណ្ឌ Chinese Super League ត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះកីឡាករបរទេសបួននាក់នៅក្នុងក្រុមរបស់ពួកគេប៉ណ្ណោះ”។

សូមបញ្ជាក់ថា បច្ចុប្បន្ន Shanghai SIPG មានតារាសញ្ជាតិប្រេស៊ីល Hulk, Oscar, Elkeson និងប្រធានក្រុមសញ្ជាតិអ៊ូសបេគីស្ថាន កីឡាករ Odil Ahmedov ក្នុងបញ្ជីឈ្មោះកីឡាករបរទេសរួចទៅហើយ៕

មតិយោបល់