ក្រុមយក្សមកពីអាឡឺម៉ង់ Bayern Munich កំពុងតែរង់ចាំការប្រកួតយ៉ាងអន្ទះសារ ជាមួយនឹងក្រុមស្តេចស Real Madrid ក្នុងជំនួប UEFA Champion League វគ្គ ៨ក្រុមចុងក្រោយ។
ការប្រកួត រវាងក្រុមយក្សពីរនៅអឺរ៉ុប Bayern Munich និង Real Madrid កំពុងក្លាយជាប្រធានបទមួយយ៉ាងសំខាន់ នាពេលបច្ចុប្បន្ននេះ។ Bayern Munich បានរង់ចាំឱកាសនេះ អស់រយ:ពេលពីរឆ្នាំមកហើយ តាំងពីឆ្នាំ ២០១៤ ដែលក្រុមស្តេចស Real Madrid បានបំបាក់ក្រុម Bayern Munich ក្នុងលទ្ធផលទាំងពីរជើង ៥-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ជំនួបដ៏សំខាន់នេះ នឹងក្លាយជាការប្រកួតដ៏តានតឹង ជាមួយនឹងការសងសឹក សម្រាប់ Bayern Munich ដើម្បីយកមុខមាត់របស់ពួកគេមកវិញ។ ក្រុមជើងឯកអាឡឺម៉ង់មួយនេះ បានរៀបចំខ្លួនរួចជាស្រេច សម្រាប់បំបាក់ក្រុម ការពារតំណែងជើងឯក Champion League Real Madrid ដើម្បីបន្តយុទ្ធនាការទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្តទៀត។
យ៉ាងណាវិញនោះដែរ Real Madrid នឹងមិនបណ្តោយឲ្យ Bayern Munich យកឈ្នះស្រួលនោះឡើយ ព្រោះក្រុមយក្សអេស្ប៉ាញមួយនេះ ពោរពេញទៅដោយធនធានកីឡាករឆ្នើមៗ រួមជាមួយនឹងទម្រង់លេងយ៉ាងល្អ របស់ពួកគេផងដែរ។ ចាំមើល តើក្រុម Bayern Munich អាចសងសឹកបាន ឬក៍Rea Madrid នៅតែបង្កើតប្រវត្តិសាស្ត្រច្រំដែល លើ Bayern Munich ៕
មតិយោបល់