ព័ត៌មានកីឡា

Chelsea ទម្លាក់ Spurs ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ក្រុមតោខៀវ Chelsea បានកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ហើយ​ បន្ទាប់ពីយកឈ្នះក្រុមមាន់ខ្នាយមាស Tottenham Hotspur យប់មិញនេះ។

ការប្រកួតដ៏តឹងតែងរវាងក្រុមកំពូលតារាងទាំងពីរ Chelsea និង​ Tottenham ​ក្នុងពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវបានបញ្ចប់នៅយប់មិញនេះ ខណ:ដែលតោខៀវ Chelsea បានយកឈ្នះលើក្រុម Tottenham​ ក្នុងលទ្ធផល៤-២។​ ក្រុម Chelsea បានធ្វើការនាំមុខមុនតាំងពីនាទីទី ៤ ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Willian តែត្រូវបានតាមស្មើមកវិញ នៅនាទីទី ១៨​ ដោយ Harry Kane។

តោខៀវបានបន្ថែមការនាំមុខវិញ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ដោយ Wiillian ដដែលនៅនាទីទី ៤៣ ក៏ប៉ុន្តែនៅនាទីទី ៥២​ Dalli Alli រកគ្រាប់បាល់តាមស្មើឲ្យ Spurs វិញ។ រហូតដល់នាទីទី ៧៥ និង ៨០​​កីឡាករ Edin Hazard និង Nemija Matic បានរកគ្រាប់បាល់ម្នាក់មួយគ្រាប់ជួយឲ្យ Chelsea ​ទម្លាក់ Tottenhamត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Chelsea បានកក់កៅអីរួចស្រេចនៅវគ្គផ្តាច់ព្រ័ត្រ ដោយរង់ចាំការប្រកួតយប់នេះ រវាង Arsenal និង ​Man City៕

មតិយោបល់