ព័ត៌មានកីឡា

Bale ត្រូវអវត្តមាន ៣ឬ៤សប្តាហ៍ដោយសារបញ្ហារបួស

ក្រោយពីការប្រកួត El Clasico បានបញ្ចប់ទៅ បានបន្សល់ទុកនូវបញ្ហាជាច្រើននៅក្នុងពិភពបាល់ទាត់។ ជាក់ស្តែងណាស់Garath Bale ក៏ត្រូវរងរបួសបណ្តាលឲ្យកីឡាកររូបនេះ ត្រូវអវត្តមាន ៣ឬ៤សប្តាហ៍នៅ Laliga។

ការដាក់ Garath Bale ឲ្យចូលលេងដោយពុំទាន់ជាពី របួសស្រួលបួលនោះ បានក្លាយជាបញ្ហាប្រឈមមួយសម្រាប់ក្លឹបខណៈ Bale នឹងត្រូវអវត្តមាន ៣ឬ៤សប្តាហ៍ខាងមុខនេះ។

Bale បានរងនូវរបួសជង្គង់ ជាហេតុធ្វើឲ្យរូបគេលេងមិនបានពេញមួយតង់ផង ក៏ត្រូវបានដូរចេញ ក្នុងជំនួបជាមួយ Barcelona។ Bale និងមិនអាចចូលលេងឲ្យ Real Madrid ក្នុងយុទ្ធនាការប្រជែងពាន Laliga និង Champion League ទល់នឹងក្រុម Atletico Madridឡើយ។

ជាងនេះទៅទៀត Garath Bale និងខកខានជួយក្រុមជម្រើសជាតិវ៉េល នៅក្នុងការប្រកួតជម្រុះ World Cup 2018 ជាមួយនឹងក្រុម Serbi ផងដែរ។

នេះគឺជារឿងសោកស្តាយបំផុតសម្រាប់ Garath Bale ក្នុងការបំពេញបេសកកម្មឲ្យក្លឹប និងក្រុមជម្រើសជាតិ៕

មតិយោបល់