ព័ត៌មានកីឡា

GBENGA ចាប់ដៃគូជាមួយ BISAN GEORGE ជួយឲ្យអាស៊ីអឺរ៉ុប យកឈ្នះម្ចាស់ផ្ទះ វេស្ទើនភ្នំពេញ

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ វេលាម៉ោង ៣រសៀល ក្រុមម្ចាស់ផ្ទះ វេស្ទើនភ្នំពេញ បរាជ័យក្នុងទឹកដីរបស់ខ្លួនក្រោមធ្វៃជើង ក្រុមអាស៊ីអឺរ៉ុបយូណាយធីត ១ទល់៣ ក្នុងការប្រកួតសប្តាហ៍ទី១០ នៃពានរង្វាន់លីគកំពូលកម្ពុជា ។

នៅពាក់កណ្តាលតង់ទី១ ម្ចាស់ផ្ទះ វេស្ទើនភ្នំពេញ បាននាំមុខ ១គ្រាប់មុន នៅនាទីទី ២៥ ដោយកីឡាករ រុន រ៉ានី ខណ:ដែលតង់ទី២ GBENGA រកបាន ១គ្រាប់ ក្នុងនាទីទី ៥៣ និងបញ្ជូលបាល់ឲ្យ BISAN GEORGE ២គ្រាប់ នៅនាទីទី ៥៧ និង ៧៨ ជួយឲ្យ អាស៊ីអឺរ៉ុប យកឈ្នះ វេស្ទើនភ្នំពេញ ដោយលទ្ធផល ៣ទល់១ នាកីឡដ្ឋានវេស្ទើន៕

មតិយោបល់