បារាំងៈ ទីភ្នាក់ងារ Sputnik នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា ក្រុមប៉ូលិសបានប្រើ ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីវាយបំបែកហ្វូងបាតុករ ចំពេលមានការប៉ះទង្គិចគ្នា ជាមួយសកម្មជនក្នុងស្រុក Menilmontant ភាគខាងកើតទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ។
ប្រភពពីកាសែតនេះ បានឲ្យដឹងថា ប៉ូលិសបានបំបែកហ្វូងបាតុករ ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក នៅជិតទីកន្លែងមួយ នៃព្រះវិហារ ខណៈបាតុករបានប្រមូលផ្ដុំគ្នាស្រែក ជាមួយនឹងពាក្យស្លោកថា ប្រឆាំងនឹងហ្វាស៊ីស និងមូលធននិយម កំពុងបន្តការតវ៉ារបស់ពួកគេ នៅភាគខាងកើតទីក្រុងប៉ារីស។
ចំណែកឯក្រុមផ្សេងទៀត មានគ្នាចំនួន ២០០ នាក់ បានបិទផ្លូវនៅតំបន់ក្បែរក្លឹប ជាកន្លែងដែលពួកគេបានប្រមូលផ្តុំគ្នា ប្រឆាំងនឹងសកម្មជនហ្វាស៊ីស បន្ទាប់ពីការតវ៉ានៅភាគខាងកើតទីក្រុងប៉ារីស។
ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ បានផ្ទុះឡើងនៅស្រុក Menilmontant កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលទ្ធផលបោះឆ្នោតប្រធានាធិបតីបារាំងថ្មីដំបូង ត្រូវបានប្រកាសជាបឋម។
ក្រុមបាតុករ បានចាប់ផ្តើមដំណើររបស់ពួកគេឆ្ពោះទៅរកប៉ូលិស ដោយបានគប់ដបទឹក ដែលបង្ខំឲ្យមន្ត្រីប៉ូលិល ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងពួកគេ។
ក្រោយហេតុការណ៍នេះ ផ្លូវធ្វើចរាចរណ៍ទាំងអស់នៅតំបន់នោះ ត្រូវបានអាជ្ញាធរបិទផងដែរ។
គួរបញ្ជាក់ដែរថា យោងតាមទិន្នន័យ ដែលបានប្រកាសដោយក្រសួងមហាផ្ទៃបារាំង បានបង្ហាញថា ៩៥% នៃការរាប់សន្លឹកឆ្នោត គឺឃើញថា លោក Macron ទទទួលបានជ័យជម្នះ សម្រាប់ការបោះឆ្នោតប្រធានាធិបតីបារាំង ជាមួយនឹងសំទ្បេងគ្រាំទ្រ ៦៥,៥%៕
មតិយោបល់