ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីល Neymar JR មិនជាប់ឈ្នោះក្នុងបញ្ជីក្រុមជម្រើសជាតិឡើយ ខណះ ប្រេស៊ីល និងត្រូវប្រកួតមិត្តភាពជាមួយ អាហ្សង់ទីន ខែក្រោយនេះ។
ប្រេស៊ីល និង អាហ្សង់ទីន បានណាត់ជួបប្រកួតគ្នាដ៍ធំមួយនៅទឹកដីអូស្ត្រាលី ក្នុងថ្ងៃទី ០៩ មិថុនា ខាងមុខនេះ។ បើតាម RIO DE JANEIRO បានឲ្យដឹងថា គ្រូបង្វឹកប្រេស៊ីលបានកោះហៅ David Luiz ឲ្យត្រឡប់មកលេងជម្រើសជាតិវិញក្នុងការប្រកួតនេះ ក៍ប៉ុន្តែ Neymar បែរជាមិនមានវត្តមានទៅវិញ។
ទាក់ទិននឹងបញ្ហានេះដែរ គ្រូបង្វឹកប្រេស៊ីលបានប្រាប់ទៅ RIO DE JANEIRO ថា ការមិនដាក់ Neymar ឲ្យលេងក្នុងជំនួបដ៍ធំជាមួយអាហ្សង់ទីននេះ មិនមែនមានន័យថា កីឡាករឆ្នើមរូបនេះ មិនជាប់ឈ្នោះក្នុងបញ្ជីជម្រើសជាតិឡើយ។ លោកចង់ឲ្យ Neymar សម្រាកវិស្សមកាលរបស់គេឲ្យបានច្រើន ដើម្បីត្រៀមខ្លួនក្នុងយុទ្ធនាការណ៍ FIFA World Cup 2018 នៅរុស្សី ដែលជាបេសកកម្មដ៍ធំរបស់ប្រេស៊ីល។
ដូច្នេះហើយលោក ជឿជាក់ថា Neymar នឹងរីករាយជាមួយ វិស្សមកាលរបស់គេ មុននឹងមកចូលរួមជាមួយក្រុមវិញនៅព្រឹត្តិការណ៍ដ៍ធំខាងមុខនេះ។



មតិយោបល់