ព័ត៌មានកីឡា

Robert Fernandez ៖ ដោយសារ Coutinho មិនមាន Release Clause ជាហេតុធ្វើឲ្យពិបាកក្នុងការទិញកីឡាកររូបនេះ តែ Barca មិនរាថយឡើយ

លោក Robert Fernandez ប្រធានក្លិប Barcelona បានប្រាប់អ្នកសារពត៌មានថា៖ ការតាមទិញ Philippe Coutinho ពីក្រុម Liverpool ពិតជាពិបាកខ្លាំងណាស់ ដោយសារតែកីឡាកររូបនេះ មិនមាន Release Clause ដូចកីឡាករនៅអេស្ប៉ាញ។

បើតាម Liverpool Echo បានឲ្យដឹងថា លោក Robert Fernandez ប្រធានល់ក្លិប Barcelona មិនរាថយ ក្នុងការតាមទិញ Philippe Coutinho ពី Liverpool ឡើយ។ ជាក់ស្តែងណាស់លោក Fernandez បានឲ្យដឹងថា ប្រសិនបើ Coutinho មាន Release Clause ដូចកីឡាករនៅអេស្ប៉ាញវិញ ម្លេះ Barcelona មិនពិបាកច្រើននោះទេ ដោយគ្រាន់តែចំណាយលុយត្រឹមចំនួន បានកំណត់របស់ Release Clause ទៅគឺអាចនាំយក Coutinho បានដោយមិនចាំបាច់ ពិបាកច្រើន ជាមួយក្រុម Liverpool ឡើយ។ ក៍ប៉ុន្តែ បើទោះបីជាពិបាកយ៉ាងណាក្តី Barca នៅតែតាមទិញ Coutinho ដដែលបើទោះបីជា Liverpool សាំញ៉ាំ ក្នុងការលក់កីឡាករប្រេស៊ីលរូបនេះក៍ដោយ ម្តងតម្លៃ ប៉ុននេះ ម្តងតម្លៃប៉ុណ្ណោះ ម្តងទៀត មិនព្រមលក់។

គួរបញ្ជាក់ផងដែរថា Release Clause ថ្វីបើជាលក្ខខ័ណ្ឌ ចងជើងកីឡាករ តែវាក៍ផ្តល់ភាពងាយស្រួល ក្នុងការដោះដូរកីឡាករផងដែរ ព្រោះថា បើក្លិបណាមួយចង់បានកីឡាករ ពីក្លិបមួយផ្សេងទៀត គ្រាន់តែចំណាយលុយត្រឹមតម្លៃ Release Clause នោះនឹងទទួលបានកីឡាករនោះ ខណះក្លិបដែលលក់កីឡាករនោះ មិនអាចរារាំងកីឡាករបានឡើយ។ ក៍ប៉ុន្តែ បើកីឡាករ មិនមាន Release Clause ទេនោះ ក្លិបដែលចង់បានកីឡាករនោះរាងពិបាកបន្តិច ព្រោះថា បើក្លិបយល់ព្រមលក់ មិនជាបញ្ហានោះទេ តែបើមិនព្រមលក់វិញ គឺពិបាកបន្តិចហើយ បើទោះបីកីឡាករនោះ ចង់ចាកចេញក៍ដោយ។ ជាក់ស្តែង ដូចករណី​ Neymar ផ្លាស់ទៅកាន់ PSG អ៊ីចឹង ថ្វីបើ Barcelona មិនចង់លក់ តែ Paris Saint Germain បានចំណាយលុយ ត្រឹម Release Clause របស់កីឡាកររូបនេះ ហើយនាំយកទៅកាន់ League1 យ៉ាងរំភើយ ដោយមិនខ្វល់ខ្វាយ ពីការខកចិត្តរបស់ Barcelona ឡើយ។

ដូច្នេះហើយ លោក Robert Fernandez មិនបារម្ភពី បញ្ហា Release Clause របស់កីឡាករឡើយ ប្រធានក្លិបមួយនេះ ជឿជាក់ថា បើទោះបី ក្លិប Barcelona ពិបាកទិញ Philippe Coutinho ក្តី តែក្រុមអេស្ប៉ាញមួយនេះ នៅតែព្យាយាម តាមទិញ កីឡាករប្រេស៊ីលរូបនេះដដែល។

មតិយោបល់