បើតាមការលេចលឺពីមាត់មួយទៅមាត់មួយថា iPhone/iPad នឹងសាកថ្មចូលយឺត ឬមិនងាយសាកចូលពេញ អំឡុងពេលបើកមុខងារសន្សំសំចៃថាមពលថ្ម Low Power Mode។ សួរថា តើអ្នកទាំងអស់គ្នាយល់យ៉ាងណា?
យោងតាមអ្នកជំនាញបច្ចេកទេសនៅក្រុមហ៊ុន Apple លោក Michael Vogel បានបង្ហោះជាសាធារណៈនៅលើគេហទំព័រ www.quora.com ដោយធ្វើការច្រានចោលពាក្យចចាមអារាមខាងលើ ថែមទាំងអះអាងថាមុខងារ Low Power Mode មិនបណ្ដាលឲ្យ iPhone/iPad សាកថ្មចូលយឺតទ្បើយ ដោយបកស្រាយថា ទោះបីជាយើងប្រើប្រាស់ទូរស័ព្ទ អំទ្បុងពេលសាកថ្ម ក៏ភាគរយនៃថ្មនៅតែឃើញមានការកើនទ្បើងដដែរ ហើយនៅពេលដែល iPhone/iPad មិនត្រូវបាននឹងកំពុងប្រើប្រាស់ ការសាកបញ្ចូលថាមពលថ្ម កាន់តែមានភាពរហ័សជាងនេះ។
ដូចដែលយើង ធ្លាប់ដឹងហើយថា នៅពេលបើកមុខងារ Airplane Mode រួចចុចចាក់សោរបិទអេក្រង់ អាចធ្វើឲ្យការសាកថ្មចូលកាន់តែលឿនជាងមុន។ យ៉ាងណាមិញមុខងារ Low Power Mode គឺកាន់តែពិសេសជាងនេះ ដោយវាអាចជួយឲ្យការសាកថ្មចូលបានកាន់តែរហ័សជាងធម្មតាទៀតផង៕
@ចំណាំ៖ នៅពេលណាថាមពលថ្មសាកចូលបានលើស 80% មុខងារ Low Power Mode នឹងបិទវិញស្វ័យប្រវត្តិ៕
ប្រភព៖ QUORA
មតិយោបល់