ព័ត៌មានកីឡា

ការប្រឈមមុខដាក់គ្នា ៤ ដែលនឹងអាចកើតមានក្នុងជំនួប Real និង Juventus

បើតាម Mirror បានបង្ហាញឲ្យដឹងថា នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ UEFA Champion League រវាង Juventus និង Real Madrid ប្រាកដជាមានការប្រឈមមុខដាក់គ្នា ៤ ក្នុងជំនួបនេះ។

នេះជាការឲ្យដឹងរបស់ Mirror ដែលបានបញ្ជាក់ថា ការប្រឈមមុខសំខាន់ទាំង ៤ នោះគឺ ៖

១. ការប្រឈមមុខដាល់គ្នារវាងលោក Allegri និង Zidane
លោក Allegri ជាគ្រូបង្វឹករបស់ក្រុម Juventus ចំណែក Zidane គឺជាគ្រូបង្វឹករបស់ Real Madrid។ អ្នកទាំង ២ នឹងត្រូវប្រឈមមុខដាក់គ្នា នៅក្រៅទីលានប្រកួត ដើម្បីដឹកនាំកីឡាករឲ្យទទួលបានជោគជ័យ។

២. ការប្រឈមមុខដាក់គ្នារវាង Alves និង Marcelo
អ្នកទាំង ២ សុទ្ធសឹងជាកីឡាករសំខាន់សម្រាប់ក្លិប។ Marcelo លេងការពារស្លាបឆ្វេង ចំណែក Alves នឹងលេងក្នុងតំបន់ការពារខាងស្តាំ ដូច្នេះហើយអ្នកទាំង ២ អាចប្រឈមមុខជាមួយគ្នាច្រើន។ គួរបញ្ជាក់ផងដែរថា Marcelo និង Alves ធ្លាប់ប្រឈមមុខដាក់គ្នាច្រើនកាលនៅ Laliga ម្យ៉ាងជាមិត្តរួមជម្រើសជាតិប្រេស៊ីលផងដែរ។

៣. Higuain និង Ramos
នេះគឺជាការប្រឈមមុខដាក់គ្នាមួយយ៉ាងសំខាន់ព្រោះថា ខ្សែប្រយុទ្ធ Higuain របស់ក្រុម Juventus ត្រូវប្រឈមមុខជាមួយនឹងខ្សែការពារដ៍ឆ្នើម Sergio Ramos របស់ក្រុម Real Madrid ។ អ្នកទាំង ២ នេះនឹងត្រូវប្រឹងប្រែងដើម្បីដណ្តើមជ័យជម្នះមួយនេះ ខណះអតីតមិត្តរួមក្រុមនឹងមិនយោគយល់គ្នាឡើយ។

៤. Ronaldo និង ខ្សែការពារ Juventus
អ្វីដែលជាការប្រឈមមុខគ្នាដ៍សំខាន់បំផុតនោះគឺ Ronaldo ជាមួយនឹងខ្សែការពាររបស់ Juventus ។ខ្សែការពារទាំង ៤ នាក់របស់ Juventus នឹងត្រូវការពារមិនឲ្យ Ronaldo ទាត់បាល់បញ្ចូលទីបានឡើយ ព្រោះតារាឆ្នើមរូបនេះ លេងបានគ្រប់ទម្រង់ទាំងអស់ ដែលទាមទារ ឲ្យខ្សែការពាររបស់ Juventus ត្រូវបំពេញការងារច្រើនបំផុត។

មតិយោបល់